- 2017-12-23 03:30:02
- ជីវិតតារា
PeyPey Dy ទម្លាយរឿងឪពុកម្តាយខាងគូស្នេហ៍ ពេលចូលរួមសម្ពោធហាងថ្មី
- 2017-12-23 03:30:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
PeyPey Dy ទម្លាយរឿងឪពុកម្តាយខាងគូស្នេហ៍ ពេលចូលរួមសម្ពោធហាងថ្មី
ចន្លោះមិនឃើញ
ក្នុងពេលបើកសម្ពោធហាងលក់សម្លៀកបំពាក់ Mr. Black កាលពីយប់មិញ PeyPey Dy បានទម្លាយរឿងរ៉ាវមួយចំនួនទាក់ទងឪពុកម្ដាយគូស្នេហ៍ ក្រោយពីដឹងថាលោកមានទំនាក់ទំនងស្នេហាជាមួយកូនស្រីរបស់ខ្លួន។
ពាក់ព័ន្ធរឿងរ៉ាវនេះ PeyPey Dy បានប្រាប់ Sabay ថា ខ្លួនជាមួយឪពុកម្ដាយខាងស្រីដែលត្រូវជាគូស្នេហ៍ បានស្គាល់ ព្រមទាំងស្រឡាញ់រាប់អានគ្នារយៈពេលយូរដែរហើយ គ្រាន់តែថាមិនសូវស្និទ្ធស្នាលដូចពេលឥឡូវនេះ។
លោកថា៖" ពីមុនខ្ញុំជាមួយប៉ាម៉ាក់ខាងស្រីស្រឡាញ់រាប់អានគ្នាធម្មតាទេ តែក្រោយដឹងថាខ្ញុំស្រឡាញ់កូនស្រីគាត់ ពេលនេះទំនាក់ទំនងខ្ញុំ និងគាត់ស្និទ្ធស្នាលជាងមុន ហើយពួកគាត់ក៏ពេញចិត្ត នឹងបើកភ្លើងខៀវឲ្យខ្ញុំទាក់ទងកូនស្រីពួកគាត់ផងដែរ"។
ក្រៅពីឪពុកម្ដាយគូស្នេហ៍យល់ព្រមហើយនោះ ចំណែកឯម្ដាយ PeyPey Dy ក៏រំភើប និងសប្បាយចិត្តមិនស្ទើរនោះដែរក្រោយពីដឹងថាកូនប្រុសខ្លួនបានប្ដូរចិត្តមកមានស្នេហាជាមួយនារីភេទ ហើយមើលចិត្តគ្នាទៅវិញទៅមកមុនឈានដល់ថ្ងៃចូលរោងការ។
ដោយឡែកអ្នកស្រី លី មួយទន់ ដែលត្រូវជាម្ចាស់ហាងលក់សម្លៀកបំពាក់ Mr. Black បានបង្ហាញអារម្មណ៍រីករាយ ក្រោយពីឃើញ PeyPey Dy និង លោក ម៉ាដូណា មានវត្តមានក្នុងថ្ងៃសម្ពោធហាងរបស់ខ្លួន ព្រោះហាងលក់សម្លៀកបំពាក់មួយនេះជាសាខាទី១ ដូច្នេះអ្នកស្រីជឿជាក់ថា នឹងទទួលបានការគាំទ្រពីអ្នកសិល្បៈ និងសាធារណៈជនទូទៅ។
អ្នកស្រីថា៖"ហាងលក់សម្លៀកបំពាក់មួយនេះខ្ញុំចំណាយដើមទុនខ្ទង់ ៥ ម៉ឺនដុល្លារ ហើយសម្លៀកបំពាក់មានទាំងបុរសមានគ្រប់វ័យទាំងអស់ ជាពិសេសគឺទាន់សម័យ ចាប់ផ្ដើមបើកលក់ពីពេលនេះទៅហើយ។ ប្រសិនបើជោគជ័យនៅសាខាទី១នេះខ្ញុំ នឹងបើកសាខាថ្មីបន្ថែមទៀតនៅភ្នំពេញ"។
អ្នកសិល្បៈក្រៅពីមានវត្តមាន Peypey Dy និង ម៉ាដូណា ក៏មានតារាបង្ហាញម៉ូដប្រុសស្រីជាច្រើនរូបមកពីក្រុម Bee Model ផងដែរ៕
ចុចអាន៖៧សន្លឹកនេះធ្វើឲ្យអ្នកគាំទ្រស្មានចិត្ត PEYPEY DY លែងត្រូវ
ចុចអាន៖PeyPey Dy បកស្រាយលម្អិតជុំវិញនារីម្នាក់ថតរូបផ្អែមល្ហែមជាមួយខ្លួន