• 2017-12-25 08:23:52
  • ជីវិតតារា

ស្រី​ស្អាត រ៉ាប៊ី ពោល​សរសើរ សុគន្ធ ថេរ៉ាយុ ចំ​ៗ

  • 2017-12-25 08:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ តារា​ចម្រៀង​ផលិតកម្ម​ថោន កញ្ញា រ៉ាប៊ី បាន​ពោល​សរសើរ​តារា​ប្រុស​រួម​ទ្រនំ សុគន្ធ ថេរ៉ាយុ ដៃគូ​ចម្រៀង​ថា ជា​បុរស​ល្អ​ម្នាក់​មិន​ងាយ​នឹង​រក​បាន។

រ៉ាប៊ី ថ្លែង​ដូច្នេះ បន្ទាប់​ពី​រួម​ការងារ​ក្នុង​ផលិតកម្ម​តែ​មួយ និង​ធ្វើ​ជា​ដៃគូ​ចម្រៀង​​ជាមួយ​គ្នា​អស់​ពេល​ប្រមាណ​ជា​២​ឆ្នាំ​មក។ នាង​ថ្លែង​ថា "សម្រាប់​បង​យុ គាត់​ជា​បុរស​ល្អ​ម្នាក់ គាត់​ចិត្ត​បាន​ណាស់ ហើយ​ចូល​ចិត្ត​ជួយ​គេ​ណាស់ ឲ្យ​តែ​ពឹង​ពាក់​អី មិន​ដែល​ថា​ទេ​ឡើយ គាត់​បាន​ជួយ​ខ្ញុំ​ក្នុង​ការងារ​ជា​ច្រើន​មក​ហើយ!"។

បើ​ទោះ​ពោល​សរសើរ​ដៃគូ ចំ​ៗ​ដូច្នេះ ប៉ុន្តែ​តារា​ស្រី​ដែល​មាន​ឈ្មោះ​ដើម​ថា ផាន វីរ៉ាទី រូប​នេះ បញ្ជាក់​ថា ការ​សរសើរ​របស់​នាង មិន​តំណាង​ពី​ទឹក​ចិត្ត​ស្រឡាញ់​របស់​នាង​ក្នុង​ន័យ​ស្នេហា​ឡើយ ពោល​គឺ​នាង​ស្រឡាញ់​រាប់​អាន​ក្នុង​នាម​ជា​បង និង​ជា​ដៃគូ​រួម​ការងារ​តែ​ប៉ុណ្ណោះ។

កញ្ញា រ៉ាប៊ី គឺ​ជា​តារា​ចម្រៀង​ចំណូល​ថ្មី​មួយ​របស់​ថោន ដោយ​នាង​ទើប​តែ​បាន​ចូល​រួម​ជាមួយ​ផលិតកម្ម​នេះ​កាល​ពី​ចុង​ឆ្នាំ ២០១៥។ នាង​ត្រូវ​ថ្នាក់​លើ ចាត់​ឲ្យ​ចាប់​ដៃគូ​ជាមួយ​តារា​ប្រុស​រូប​នេះ ក្រោយ​ចូល​ក្នុង​គ្រួសារ​ថោន។ ពួក​គេ​បាន​ចេញ​បទ​ចម្រៀង​រួម​គ្នា​ជា​ច្រើន​ដូច​ជា "បង​ដូច​ជា​ប្លែក​ៗ​ខុស​មុន" “ស្នេហា​ពិត​មិន​គិត​ឈ្នះ​ចាញ់" “ស្នេហ៍​ស្មោះ​មួយ​គូ" និង​បទ "ហាម​ញ៉ែ​ក្នុង​វត្ត" ជា​ដើម។

ដោយ​សារ​តែ​បែប​នេះ នាង និង​ថេរ៉ាយុ ត្រូវ​បាន​គេ​ឃើញ​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង​រហូត​មក មិន​ថា​នៅ​ក្នុង​ការ​សម្ដែង ឬ​ក៏​នៅ​ខាង​ក្រៅ​ឡើយ ពួក​គេ​ច្រើន​ទៅ​ណា​មក​ណា​ជា​គូ​ៗ។ ភាពយន្ត​ស្និទ្ធ​ទាំង​នោះ ធ្វើ​ឲ្យ​មាន​មន្ទិល ក្នុង​ន័យ​ស្នេហា។ យ៉ាង​នេះ ក៏​ដោយ រ៉ាប៊ី បញ្ជាក់​ថា ភាព​ជិត​ស្និទ្ធ​នោះ មិន​មាន​បង្កប់​ន័យ​ស្នេហា​ឡើយ។

ក្នុង​ពេល​បច្ចុប្បន្ន រ៉ាប៊ី ឬ រ៉ាទី បញ្ជាក់​ថា នាង និង រ៉ាយុ គ្រាន់​តែ​ជា​មិត្ត​រួម​អាជីព រួម​ការងារ និង​ជា​ដៃគូ​ចម្រៀង ឬ​បង​ប្រុស​ម្នាក់​ប៉ុណ្ណោះ។ បែប​នេះ​ក្ដី នាង​ក៏​មិន​ហ៊ាន​ទាយ​ទុក​មុន​ដែរ ថា​នឹង​មាន​អ្វី​កើត​ឡើង​នា​ពេល​ខាង​មុខ​ទៀត រវាង​នាង និង​ដៃគូ​ប្រុស​ម្នាក់​នេះ។ ព្រោះ​ថា អនាគត​គឺ​ជា​រឿង​មិន​អាច​ស្មាន​ដឹង៕

អត្ថបទ៖ ទារិកា

មតិយោបល់