• 2017-12-28 08:20:00
  • ជីវិតតារា

សុខ សោម៉ាវត្តី ទម្លាយ​រឿង​ លី វ៉ាហេទ យក​បាន​ចិត្ត​កូន​ស្រី​​របស់​ខ្លួន

  • 2017-12-28 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់​ទំនង​​​អ្នក​មេម៉ាយ​ក្ដៅ​ស្រួយ​ សុខ សោម៉ាវត្តី និង​កីឡាករ​បាល់​ទាត់​ លី វ៉ាហេទ កាន់​​តែ​មាន​ភាព​ស្និទ្ធស្នាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ រហូត​ធ្វើ​ឲ្យ​មាន​ព័ត៌មាន​ខ្សឹប​ខ្សៀវ​ថា​អ្នក​​ទាំង​ពីរ​ពិត​​ជា​មាន​ទំនាក់​ទំនង​​ស្នេហា​ជាមួយ​គ្នា​ពិត​​ប្រាកដ​មែន​ តែ​ខំ​ព្យាយាម​លាក់​បាំង​។

ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី ២៥ ខែ ធ្នូ ឆ្នាំ ២០១៧ ជា​ថ្ងៃ​បុណ្យ​ណូអែល​ លី វ៉ាហេទ បាន​ទិញ​កា​ដូរ​ជូន​ សុខ សោម៉ាវត្តី និង​កូន​ស្រី​​របស់​នាង​ឈ្មោះ​ Jasmine ដើម្បី​បញ្ជាក់​​ពី​​ទំហំ​ដួង​ចិត្ត​ដែល​ខ្លួន​មាន​ចំពោះ​​ម្ដាយ​កូន​ទាំង​ពីរ​​ នា​ពេល​កន្លង​មក​។

ពាក់​ព័ន្ធ​កា​ដូរ​ក្នុង​ថ្ងៃ​បុណ្យណូអែល​ សុខ សោម៉ាវត្តី បាន​ឲ្យ​ដឹង​ថា លី វ៉ាហេទ បាន​ទិញ​តុក្កតា​ជូន​កូន​ស្រី​របស់​​ខ្លួន​ជា​ច្រើន​ តែ​មិន​បាន​ទិញ​អ្វី​ជូន​នាង​ក្នុង​ថ្ងៃ​ពិសេស​នេះ​ឡើយ​ ហើយ​ចំពោះ​​ហេតុ​ផល​ដែល​​ធ្វើ​ឲ្យ​កីឡាករ​រូប​សង្ហា​​ម្នាក់​នេះ​​ជូន​កា​ដូរ​ទៅ​​កូន​ស្រី​ ដោយ​សារ​តែ​រូប​គេ​ស្រឡាញ់​ ចូល​ចិត្ត​ក្មេង​ ។ ម្យ៉ាង​ទៀត​កូន​ស្រី​នាង​ ក៏​ស្រឡាញ់​ចូល​ចិត្ត​ វ៉ាហេទ ខ្លាំង​ណាស់​ដែរ​។

លី វ៉ាហេទ ទិញកា​ដូរ​ ជូន​កូន​ស្រី​ សុខ សោម៉ាវត្តី​ ថ្ងៃបុណ្យ​ណូអែល​ (រូប​ថត​ពី​ហ្វេស​ប៊ុក​ សុខ សោម៉ាវត្តី)

តួ​ឯក​ស្រី​ក្នុង​រឿង​"អ្នក​នាង​ម្ចាស់​ឡឺកឺ​"​បាន​និយាយ​ថា​៖​" កូន​ស្រី​ខ្ញុំ Jasmine គាត់​ស្រឡាញ់​ចូល​ចិត្ត​ វ៉ាហេទ ណាស់​​ឲ្យ​តែ​ជួប​ វ៉ាហេទ ម្ដង​ៗ​គេ​ដឹង​តែ​សប្បាយ​ហើយ ព្រោះ​ វ៉ាហេទ គាត់​ចូល​ចិត្ត​លេង​ជាមួយ​ក្មេង​​អ៊ីចឹង​ហើយ​ក្មេង​ក៏​ស្រឡាញ់​ចូល​ចិត្ត​គាត់​វិញ​"។

សុខ សោម៉ាវត្តី បញ្ជាក់​ថា ចំពោះ​រឿង​ លី វ៉ាហេទ ទិញ​កា​ដូរ​ជូន​កូន​ស្រី​ មិន​បាន​ន័យ​ថា​ តាម​យក​ចិត្ត​​​​យក​ថ្លើម​ ព្រោះ​តែ​ស្រឡាញ់​ខ្លួន​នោះ​ទេ។ តាម​ពិត​ទំនាក់​ទំនង​នាង និង​កីឡាករ​បាល់​ទាត់​រូប​នេះ​គ្មាន​អ្វី​លើស​ពី​មិត្តភ័ក្ដិ​ឡើយ៕​​​​ចុចអាន៖ ជុំវិញ​រឿង​រ៉ាវ សុខ សោម៉ាវត្តី

កូន​ស្រី សុខ សោម៉ាវត្តី(រូប​ថត​ពី​ហ្វេស​ប៊ុក​ សុខ សោម៉ាវត្តី)

ចុចអាន៖ស្លុត​ចិត្ត! អេដា​ ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ពី​លើ​ភ្នំ​នៅ​ឯ​ក្រៅ​ប្រទេស​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់