• 2017-12-29 04:15:33
  • ជីវិតតារា

ទ្រី ដារ៉ាវុធ ៖ កាល​នៅ​ជា​តួ Background គេ​មើល​លើ​មើល​ក្រោម

  • 2017-12-29 04:15:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រើ​ពេល​ត្រឹម​២​ឆ្នាំ ទ្រី ដារ៉ាវុធ បាន​វិវត្ត​ខ្លួន​មក​ជា​តារា​តួឯក​ម្នាក់​ដែល​មាន​ប្រិយមិត្ត​ស្គាល់​ច្រើន​។ប៉ុន្តែ​ក្រឡេក​ទៅ​មើល​កាល​ទើប​ចាប់​ផ្ដើម​លោក​ថា គ្មាន​នរណា​ចង់​ស្គាល់​លោក​ទេ។

"កាល​មុន​យើង​តួ Background មិន​សូវ​មាន​គេ​ស្គាល់​ទេ ជួន​យើង​ខំ​សើច​ដាក់​គេ គេ​ធ្វើ​ស្មើ...មិន​សូវ​ជា​ចង់ Welcome ដាក់​យើង​ទេ អត់​មាន​នរណា​គេ​ស្គាល់​យើង​ទេ គេ​មើល​លើ​មើល​ក្រោម​ដាក់​យើង​ចឹង​ណា​បង"។

ដារ៉ាវុធ បាន​ចាប់​ផ្ដើម​សិល្បៈ​ពាក់​កណ្ដាល​ឆ្នាំ ២០១៥ ជា​តួ Background(តួ​អម) មុន​ពេល​អ្វី​ៗ​ត្រូវ​ផ្លាស់​ប្ដូរ​ក្រោយ​លោក​ជាប់​ជយលាភី​លេខ​១ក្នុង​កម្មវិធី Freshie Girls & Boys ជំនាន់​ទី​១៦។ រំលឹក​ទៅ​ដល់​ការ​ចាប់​ផ្ដើម​សិល្បៈ អ្នក​ខេត្ត​បន្ទាយ​មានជ័យ​រូប​នេះ ប្រាប់​ថា កាល​ណោះ លោក​បាន​ត្រឹម​​ជា​តួ​អម​ឆាក​ប៉ុណ្ណោះ ក្នុង​នោះ​លោក​ថត ភាពយន្ត​បាន​ម្ដង ស្ប៉ត​ម្ដង និង ខារ៉ាអូខេ​ម្ដង។

ជា​តួ​តូច​តាច មិន​សូវ​មាន​មុខ​មាត់ ទឹក​មាត់​មិន​សូវ​ប្រៃ ដារ៉ាវុធ ប្រាប់​ថា​លោក​ពិបាក​ចូល​ចុះ​ចំណោម​គេ​ណាស់ បើ​ទោះ​ជា​រឿយ​ៗ​លោក​រមែង​ធ្វើ​ការ​រាក់​ទាក់​ទៅ​មនុស្ស​នានា​ជុំវិញ​ខ្លួន​មុន​ក៏​ដោយ។ ប៉ុន្តែ​ក្រោយ​ជាប់​លាភី​លេខ​១​ក្នុង​កម្មវិធី​ខាង​លើ គាប់​ជួន​លោក​បាន​បញ្ចប់​ការ​សម្ដែង​ក្នុង​រឿង "កំណត់​ហេតុ​នាង​នាថ" និង​សម្ដែង​ជា​តួឯក​ក្នុង​រឿង "សសរ​កន្លោង" ថត​ស្ប៉ត​ជា​ដើម ទើប​អ្វី​បាន​ផ្លាស់​ប្ដូរ។

“មក​ទល់​ឥឡូវ ពួក​គាត់​ខ្លះ​បាន​បង្វែរ​មក​ធ្វើ​ជា​ចង់​ស្គាល់​យើង​វិញ​ចឹង​ណា​បង តែ​មិន​អី​ទេ​វា​ជា​រឿង​កាល​ពី​មុន...តែ​និយាយ​ទៅ​ដោយ​សារ​តែ​គេ​មិន​ចង់​រាប់​រង មិន​ចង់​ស្គាល់ ទើប​ធ្វើ​ឲ្យ​ខ្លួន​ឯង​ចេះ​តែ​ខំ​​ប្រឹងប្រែង​ជាប់​មក​រហូត រហូត​ដល់​មាន​គេ​ស្គាល់​ដូច​រាល់​ថ្ងៃ"។

ក្រោយ​តស៊ូ​ពី​ចំណុច​សូន្យ មក​ទល់​បច្ចុប្បន្ន ទ្រី ដារ៉ាវុធ បាន​វិវត្ត​ខ្លួន​មក​ជា​តារា​ពេញ​និយម​មួយ​រូប។ លោក បាន​ក្ដាប់​ជាប់​តំណែង​តួឯក​បន្ត​បន្ទាប់​ក្នុង​ខ្សែ​ភាពយន្ត ពោល​គឺ​បន្ទាប់​ពី​រឿង "សសរ​កន្លោង" លោក​ទើប​ថត​ចប់​វីដេអូ​ភាគ​ទូរទស្សន៍​អោយ​ផលិតកម្ម​ខ្មែរ​មេគង្គ​ក្នុង​តំណែង​តួឯក​ដែរ។ ក្រៅ​ពី​នេះ លោក មាន​កិច្ចការ​ជា​ច្រើន​ទៀត ដូច​ជា ពិធីករ​ទូរទស្សន៍ ថត​ស្ប៉ត ថត​ខារ៉ាអូខេ​ជា​ដើម។

ថ្មី​ៗ​នេះ ទ្រី ដារ៉ាវុធ ទើប​ក្លាយ​ជា​ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​ព្រែក​តាមាក់​យីហោ "Artist Coffee" ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ៥ម៉ឺន​ដុល្លារ​អាមេរិក​ទៀត​ផង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី