- 2018-01-06 07:17:00
- ស្ទីលតារា
របបអាហាររូបមន្តពិសេសមួយ ជួយ Soyou ស្រក៨គីឡូត្រឹមរយៈពេល១ខែ
- 2018-01-06 07:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របបអាហាររូបមន្តពិសេសមួយ ជួយ Soyou ស្រក៨គីឡូត្រឹមរយៈពេល១ខែ
ចន្លោះមិនឃើញ
បង្ហាញខ្លួននៅទស្សនាវដ្ដី Elleជាមួយដងខ្លួនដ៏សិចស៊ី តារាចម្រៀង Soyou បានបញ្ចេញឲ្យដឹងថា នាងមានរបបអាហារពិសេសមួយដែលអាចជួយឲ្យស្រកអស់៨គីឡូក្រាមក្នុងរយៈពេលត្រឹម១ខែប៉ុណ្ណោះ។
ដើម្បីត្រៀមខ្លួនសម្រាប់ថតឈុតប៊ីគីនី ឲ្យទស្សនាវដ្ដីដ៏ល្បីខាងលើ អតីតតារាស្រីក្នុងក្រុមចម្រៀង Sistar រូបនេះ ថ្លែងក្នុងកម្មវិធី “SoyouxHani’s Beauty View” ថា នាងបានបង្ខាំងខ្លួនក្នុងរបបអាហារដ៏អាក្រក់មួយ។ "ខ្ញុំស្ទើរតែមិនញុំាអីសោះក្នុងរយៈពេល១ខែ គឺញុំាតែផ្នែកសនៃពងសត្វក្រូច៤គ្រាប់ និងទឹកដោះឆៅកន្លះពែងប៉ុណ្ណោះ"។
ជាលទ្ធផល គឺនាងបានរាងកាយយ៉ាងសិចស៊ីសម្រាប់ឈុតប៊ីគីនីឲ្យទស្សនាវដ្ដី Elle។ យ៉ាងណាក៏ដោយ របបអាហារនេះ មិនត្រូវបានលើកទឹកចិត្តសម្រាប់សុភាពនារីដែលកំពុងមានបំណងចង់សម្រករាងដែរនោះអនុវត្តតាមឡើយ ដោយសារតែផ្ដល់កាល់ឡូរីទ្រទ្រង់រាងកាយមិនទាន់ដល់កម្រិត។
ដូច្នេះហើយ ដើម្បីភាពសុខដុមចំពោះសុខភាព គប្បីជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការប្រឹក្សា៕