• 2018-01-17 12:18:00
  • ជីវិតតារា

ករុណា ពេជ្រ សិទ្ធា ប៉េងប៉ោង កើត​ទុក្ខ​ដោយ​សារ​ឪពុក​ម្ដាយ​ដូច​គ្នា​

  • 2018-01-17 12:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សិល្បៈ​ប្រុស​ស្រី​ ៣ រូប​កំពុង​តែ​កើត​​ទុក្ខ​​ដោយ​សារ​លោក​ឪពុក​អ្នក​ម្ដាយ​របស់​​ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​​ហើយ​​បាន​ចេញ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​។

១/ ​តារា​កំប្លែង​អ្នកនាង ប៉េង​ប៉ោង ​​ជួប​រឿង​លំបាក​ចិត្ត​​រាប់​ខែ​ដោយ​សារ​តែ​​លោក វីតាមីនសេ ត្រូវ​ជា​ឪពុក​​​ធ្លាក់​ខ្លួន​​ឈឺ​​ជា​ទម្ងន់​​​បន្ទាប់​ពី​សម្រាក​ព្យាបាល​​​ក្នុង​ស្រុក​អស់​រយៈ​ពេល​​ជា​ច្រើន​លើក​​ពុំ​មាន​សង្ឃឹម​ ទើប​សម្រេច​​ចេញ​ទៅ​​​ទទួល​ការ​ព្យាបាល​ពី​មន្ទីរ​ពេទ្យ​ នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ​។ តារាកំប្លែងវីតាមីនសេ មានជំងឺដុះ​សាច់​ក្នុង​ថ្លើម​ ដំបៅ​ក្រពះ​ លើស​ឈាម​ និង​ជំងឺ​ទឹក​នោម​ផ្អែម​។

២/ តារា​ចម្រៀង​​​ ករុណា ពេជ្រ លំបាក​ក្នុង​ចិត្ត​ឥត​ឧបមា​ដោយ​សារ​លោកឪពុក​មានជំងឺលើសឈាម ដល់់ថ្នាក់វះកាត់នៅ​មន្ទីរ​ពេទ្យ​ជប៉ុន​មួយ​ក្នុង​ទី​ក្រុង​ភ្នំពេញ​រយៈ​​ពេល ១៤ ថ្ងៃ​ហើយ​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត​។ ព្រោះតែបារម្ភពីសុខភាពលោកឪពុក ​អ្នក​គ្រប់​គ្រង​ផលិតកម្ម​ថោន​រូប​នេះ​បានទៅ​បន់​ស្រន់​នៅកន្លែងស័ក្តិសិទ្ធជាច្រើន រួមទាំងព្រះអង្គ​ដង្កើ​​​​ ដោយបួង​សួង​សុំ​ឲ្យ​​អ្នក​មាន​គុណ​ជា​ទី​ស្រឡាញ់​ដឹង​ខ្លួន​ឡើង​វិញ​។

រូប​ថត​៖​ហ្វេស​ប៊ុក ករុណា ពេជ្រ

៣/ តារា​សម្ដែង​រាង​ខ្ពស់​ស្រឡះ អ៊ុន សិទ្ធា កំពុង​មាន​រឿង​ខ្វល់​ខ្វាយ​​យ៉ាង​​ខ្លាំង​ ​ក្រោយ​ពី​អ្នក​ម្ដាយ​របស់​​ខ្លួន​ត្រលប់​មក​ពី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​ មិន​បាន​ប៉ុន្មាន​ខែ​ស្រួល​បួល​ផង​ ស្រាប់​តែ​ថ្មី​ៗ​​នេះ​​បាន​ចូល​​ទៅ​ព្យាបាល​​ជា​ថ្មី​ម្ដង​ទៀត​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​៕​​​​​​​​​​​​​​​​​​​​

រូប​ថត៖ហ្វេស​ប៊ុក​ អ៊ុន សិទ្ធា

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់