- 2018-01-22 07:35:07
- ស្ទីលតារា
ក្មេងស្អាតឆ្លាត! ម៉ូដែលកម្ពុជារូបនេះ ចេះនិយាយ៤ភាសា
- 2018-01-22 07:35:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងស្អាតឆ្លាត! ម៉ូដែលកម្ពុជារូបនេះ ចេះនិយាយ៤ភាសា
ចន្លោះមិនឃើញ
Marianne Clais គឺជាពន្លកថ្មីក្នុងវិស័យដើរម៉ូដ ក្នុងក្រុមម៉ូដែលរបស់អ្នកច្នៃម៉ូដ គង់ សីហា ហៅ Oliva។
Marianne Clais ហៅខ្មែរថា សោម៉ា មានវ័យ១៤ឆ្នាំ ជាកូនខ្មែរកាត់បារាំង ដែលកើត និងធំធាត់នៅកម្ពុជា។ នាង មានឪពុកជាជនជាតិបារាំង និងម្ដាយជាជនជាតិខ្មែរ ដែលក្ដាប់ជំនួញសណ្ឋាគារមួយនៅភ្នំពេញ។
សព្វថ្ងៃ សោម៉ា កំពុងបន្តការសិក្សានៅសាលាបារាំងដេកាត។ នៅទីនោះ នាងរៀន៤ភាសារួមមាន បារាំង ខ្មែរ អង់គ្លេស និង អេស្ប៉ាញ។ ស្រីស្អាតវ័យ១៤ឆ្នាំរូបនេះលើកឡើងថា សម្រាប់អនាគតរូបនាងមិនទាន់ច្បាស់ថានឹងបន្តជាអាជីពឪពុកម្ដាយ ឬចាប់ជំនាញនេះនៅឡើយទេ។
នាងគ្រាន់តែដឹងថា ខ្លួនមាននិស្ស័យ ហើយចូលចិត្តបង្ហាញម៉ូដ និងថតរូប ក្រោយមកនាងឃើញ Oliva បើកថ្នាក់បង្ហាត់ម៉ូដែលតាមរយៈ Facebook នាងបានឲ្យមិត្តភ័ក្ដិជួយទាក់ទងឲ្យចូលរៀនតែម្ដង៕