• 2018-02-05 23:45:00
  • ស្ទីលតារា

បុរស​សង្ហា​៣រូប ទម្លាយមូលហេតុថតរូបសិចស៊ី​មិនញញើត​

  • 2018-02-05 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឈុន នៈរៈភក្តី លោក​អេដ វីន និង ហង្ស ​អច្ឆរិយា​ សុទ្ធ​តែ​ជា​បុរស​ដែល​ធ្លាប់​បាន​បង្ហាញ​ដង​ខ្លួន​​ដ៏​សង្ហា​បង្អួត​មហា​ជន​។ តើ​ក្រុម​ប្រុស​ស្អាត​នេះ​មាន​គំនិត​បែប​ណា​ទើប​ហ៊ាន​ថត​បែប​នេះ? ​​ ១. ឈុន នៈរៈ​ភក្តី​

​តារា​ម៉ូដ​ដែល​រូប​សង្ហា​ម្នាក់​នេះ បាន​ប្រាប់​ពី​គំនិត​ផ្ទាល់​ខ្លួន​ចំពោះ​ការ​ថត​រូប​ស្រៀវ​សាច់​ ថា​ នេះ​គ្រាន់​តែ​ជា​ការ​ផ្លាស់​ប្ដូរ​ស្ទីល​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ។ ​លោក​ក៏​មាន​បំណង​​ចង់​ក្លាយ​ជា​តារា​ប្រុស​សិចស៊ី​មា្នក់​ក្នុង​ប្រទេស​ផង​ដែរ។« ថ្ងៃ​ក្រោយ​អាច​បាន ​ខ្ញុំ​ប្រហែល​ជា​​ចង់​ធ្វើ​ ជា​តារា​ប្រុស​​សិច​ស៊ី​ម្នាក់​នេះ​គ្រាន់​ជា​ការ​គិត​របស់​ខ្ញុំ​ទេ​ រាល់​ថ្ងៃ​ខ្ញុំ​ខំ​ហាត់​ប្រាណ ឲ្យ​ខ្លាំង​ដើម្បី​កុំ​ឲ្យ​ចាញ់​តារា​បរទេស​ ថា​តារា​ខ្មែរ​យើង​ក៏​មិន​អន់​ដែរ​ គ្រាន់​ថា​ពេល​នេះ​ខ្ញុំ​ត្រូវ​ថែ​រក្សា​រាង​ស្អាត​ពេល​ថត​ទៅ​ល្អ​ជា​មុន​ៗ»។

​​​​ ២. ហង្ស​ អច្ឆរិយា

តារា​សម្ដែង​ប្រុស​​ដែល​ជាប់​​ឈ្មោះ​ជា​បុរស​សិច​ស៊ី​ម្នាក់​ដែល​ធ្លាប់​ថត​រូប​បង្ហាញ​រូប​រាង​ស្ទើរ​មិន​មានកន្លែង​បិទ​បាំង និង​ធ្លាប់​រង​ពាក្យ​រិះ​គន់​មួយ​ចំនួន​ពី​មហាជន​បាន​ប្រាប់ថា​ ការ​ថត​រូប​ភាព​របស់​លោក​គឺ​គោរព​តាម​អាជីព​ជា​អ្នក​សម្ដែង​ ហើយ​​លោក​គ្មាន​បំណង​បង្ហាញ​រូប​អាស​អាភាស​អ្វី​ឡើយ​។ «ព្រោះ​ខ្ញុំ​ជា​អ្នក​សម្ដែង​ហើយ​នេះ​ជា​អាជីព​ នៅ​ពេល​ឈរ​ពី​មុខ​ Camara យើង​មិន​អាច​ខ្មាស​​អៀន​ទេ​ ហើយ​នេះ​​ជាសិល្បៈនៃ​ការ​ថត​រូប​​ ហើយ​រូប​ភាព​ទាំង​នោះ​មើល​ទៅ​ដូច​ជា​គំនូរ​»។

៣. អែត វីន

​កន្លងមក​តួ​អង្គ​ឯក​ប្រុស​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​" បាន​ប្រាប់​ថា​ ​ឈាន​ជើង​ចូល​សិល្បៈ​មុន​ដំបូង​តាម​រយៈ​​​​​ក្រុម​ហ៊ុន​​​ Sun Super Model ​។​ ក្រោយ​ពី​ចូល​ក្រុម​ម៉ូដែលភ្លាម ​​ប្រ​ធាន​ផ្នែក​នៅ​ទី​នោះ​រក​វិធីសាស្ត្រ​ប្រូ​​ម៉ូតរូប​លោក​ដោយ​យក​រូប​ថត​សិច​ស៊ី​ជា​ច្រើន​សន្លឹក​ទៅ​បង្ហោះ​នៅ​លើ​​ទំព័រ​ហ្វេស​​ប៊ុក​​​ ហើយ​នេះ​គ្រាន់​តែ​ជា​សិល្បៈ​ប៉ុណ្ណោះ​។ លោក​ក៏​ធ្លាប់​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស ​​បន្ទាប់​ពី​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​រួច​មក​ ពេល​ត្រលប់​មក​កម្ពុជា​វិញ​បាន​ធ្វើ​ឲ្យ​បណ្ដា​ផលិត​កម្ម​មួយ​ចំនួន​ទាក់​ទង​ អែត វីន ឲ្យ​ថត​ខ្សែ​ភាព​យន្ត​​ភាគ​ និង​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់​រហូត​មាន​កេរ្តិ៍​បោះ​សំឡេង​នៅ​លើ​វិថី​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​៕ ​ ​ ​​​​

អត្ថបទៈ ស្រីអូន

មតិយោបល់