• 2018-02-20 04:16:18
  • ជីវិតតារា

ធ្វើ​សង្សារ​ជា​មួយ​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពេជ្រ សោភា ចង់​លើស​ពី​សង្សារ​ជាមួយ សក្កដា បាត់

  • 2018-02-20 04:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"លើស​ពី​មិត្ត ១០០​ឆ្នាំ" បទ​ថ្មី​របស់ ពេជ្រ សោភា ដែល​ទើប​តែ​បង្ហោះ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ ក្រោយ​ពី​បាន​ចេញ​បទ "មិត្ត ១០០ឆ្នាំ" កាល​ពី​ឆ្នាំ​មុន ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​លើ​ហ្វេសប៊ុក និង​លើ YouTube ដោយ​មាន​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​ក្នុង​រយៈពេល​ដ៏​ខ្លី។

បទ​ចម្រៀង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន OPPO នេះ បង្ហាញ​ពី​ស្នេហា​កើត​ចេញ​ពី​មិត្តភាព មាន​ទាំង​ភាព​រំភើប​រីករាយ ការ​ប្រចណ្ឌ​អន់ចិត្ត និង​យល់​ច្រឡំ​គ្នា ដែល​ធ្វើ​ឲ្យ​ចាក់​ដោត​បេះដូង​អ្នក​ទស្សនា។

លោក លាង នរិន្ទ នាយក​ផ្នែក​ទីផ្សារ OPPO ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ "យើង​ពិតជា​រំភើប​យ៉ាង​ខ្លាំង​ដែល​បទ​ចម្រៀង​យើង​ផលិត​សុទ្ធ​តែ​ទទួល​ការ​គាំទ្រ​ពី​អ្នក​ស្ដាប់ ហើយ​ក្រៅ​ពី​ការ​នាំ​យក​បច្ចេកវិទ្យា​ទូរសព្ទ​ដៃ​ទំនើប​ទាន់​សម័យ បំពេញ​តាម​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់ យើង​ក៏​បាន​រួម​ចំណែក​ធំ​មួយ​ក្នុង​ការ​លើក​ស្ទួយ​សិល្បៈ​ចម្រៀង​សម័យ​នៅ​កម្ពុជា​ផង​ដែរ"។

OPPOបាន​ផលិត​បទ​ចម្រៀង​ពិរោះៗ ៣បទ​រួច​មក​ហើយ ដោយ​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​យុវវ័យ ក្នុង​នោះ​មាន​បទ "មិត្ត ១០០​ឆ្នាំ" និង "លើស​ពី​មិត្ត ១០០ឆ្នាំ" ច្រៀង​ដោយ​អ្នក​នាង ពេជ្រ សោភា ព្រម​ទាំង​បទ "សាក​ស្រឡាញ់​គ្នា​បានទេ?” ច្រៀង​ដោយ​កញ្ញា រ៉េត ស៊ូហ្សាណា និង​លោក Step ។

ចង់​ដឹង​បទ "លើស​ពី​មិត្ត ១០០ឆ្នាំ" ចាក់​ដោត​ប៉ុណ្ណា ទើប​មាន​អ្នក​មើល​ច្រើន​ក្នុង​ពេល​ខ្លី​បែប​នេះ មើល​វីដេអូ​ខាង​ក្រោម៖

ដោយ៖ វិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី