- 2018-03-02 03:30:00
- ជីវិតតារា
ទីបំផុត គូម៉ា និង ម៉ៅ គីមធីតា ព្រមទទួលស្គាល់អ្វីដែលកើតឡើងហើយ
- 2018-03-02 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត គូម៉ា និង ម៉ៅ គីមធីតា ព្រមទទួលស្គាល់អ្វីដែលកើតឡើងហើយ
ចន្លោះមិនឃើញ
ធ្លាប់បដិសេធន៍ជាច្រើនលើកច្រើនសារតែពេលនេះ ម៉ៅ គឹមធីតា ឈប់ប្រកែកដូចមុនទៀតហើយ នាង ព្រមទទួលស្គាល់ថាខ្លួន និងគូម៉ា ពិតជាមានទំនាក់ទំនងពិសេសលើសពីមិត្តភ័ក្ដិសិល្បៈមែន។
ម៉ៅ គីមធីតា និយាយថា មកដល់ពេលនេះខ្លួន គ្មានអ្វីត្រូវលាក់បាំងតទៅទៀតទេចំពោះទំនាក់ទំនងជាមួយ គូម៉ា ព្រោះខណៈពេលនេះខ្លួន និងម្ចាស់បទ"ប៉ុន្មានដងហើយដែលអូនក្បត់បង " ពិតជាស្រឡាញ់គ្នាមែន ហើយកំពុងតែសិក្សា និងមើលចិត្តថ្លើមគ្នាទៅវិញទៅមក មុនឲ្យចាស់ទុំទាំងសង្ខាងដឹងឮ។
“ឥឡូវហ្នឹងទាំងខ្ញុំ មិនទាន់នាំបង គូម៉ា ទៅជួបប៉ាម៉ាក់ខ្ញុំនៅឡើយទេ ហើយគាត់ក៏មិនទាន់បាននាំ ខ្ញុំទៅជួបម៉ាក់គាត់ដែរ ព្រោះមិនទាន់បានមើលចិត្តគ្នាឲ្យច្បាស់លាស់។ ពេលណាបានមើលចិត្តថ្លើមគ្នាច្បាស់លាស់ហើយពួកយើងនឹងទៅជួបចាស់ទុំទាំងសង្ខាង"។ នេះបើតាមការបញ្ជាក់ ពី ម៉ៅ គីមធីតា ។
ចំណុចពិសេសដែលធ្វើឲ្យ ម៉ៅ គីមធីតា ស្រឡាញ់ គូម៉ា ដោយសារតែតារាចម្រៀងរូបនេះមានសំឡេងពីរោះ ចេះយល់ចិត្តខ្លួនគ្រប់បែបយ៉ាង ពេលនៅជាមួយគ្នា គូម៉ា តែងតែធ្វើឲ្យនាង មានអារម្មណ៍ល្អ សប្បាយច្រើនជាងកើតទុក្ខ។
ចំណែកឯ គូម៉ា វិញបានបង្ហាញអារម្មណ៍ពេញចិត្តចំពោះ ម៉ៅ គីមធីតា ថានាងគឺជាក្មេងស្រីម្នាក់ដែលគួរឲ្យស្រឡាញ់ខ្លាំងបំផុត ជាមួយភាពរួសរាយរាក់ទាក់ និងកាយវិការក្រមិចក្រមើមធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានអារម្មណ៍សប្បាយរីករាយពេលធ្វើការជាមួយគ្នា។
លោកថា៖ " ពេលដែលខ្ញុំនៅក្បែរគាត់(ម៉ៅ គីមធីតា) ខ្ញុំមានអារម្មណ៍ល្អបង គាត់តែងតែធ្វើឲ្យខ្ញុំសើចសប្បាយគ្រប់ពេលដែលខ្ញុំនៅក្បែរគាត់ ហើយខ្ញុំគិតថានេះជាចំណុចល្អមួយរបស់គាត់ដែលខ្ញុំមិនអាចបំភ្លេចបាន"។
គួរបញ្ជាក់ថា គូម៉ា និង ម៉ៅ គីមធីតា ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាជាមួយគ្នានៅអំឡុងដើមឆ្នាំ ២០១៧ បើគិតមកដល់ឆ្នាំ ២០១៨ នេះបានមួយឆ្នាំ៕