- 2018-03-12 02:19:22
- ជីវិតតារា
Nikki Nikki ទម្លាយចរិតលក្ខណៈសង្សារបរទេស ពិតជាពិសេស
- 2018-03-12 02:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Nikki Nikki ទម្លាយចរិតលក្ខណៈសង្សារបរទេស ពិតជាពិសេស
ចន្លោះមិនឃើញ
មានចំណេះខ្ពស់ ភាពឆ្លាតវៃ ការអត់ធ្មត់ ឧស្សាហ៍ និងស្មោះត្រង់ បានចងចិត្តតារាចម្រៀងដែលមានឈ្មោះល្បីល្បាញនៅលើប្រព័ន្ធ YouTube និង បណ្តាញសង្គម កញ្ញា Nikki Nikki ឲ្យទទួលយកក្តីស្រលាញ់ពីសង្សារនាង។
តារានិយមច្រៀងចម្រៀងជាអង់គ្លេសរូបនេះបានបង្ហាញពីមូលហេតុដែលធ្វើឲ្យនាងដាក់ចិត្តស្រលាញ់សង្សារថា ប្រុសស្អាតម្នាក់នោះជាមនុស្សមានការអត់ធ្មត់ មិនចេះលេងសើចច្រើន មានការទទួលខុសត្រូវខ្ពស់។ ចំណុចពិសេសមួយទៀតនោះគឺ សង្សារនាងជាមនុស្សម្នាក់ដែលនាងអាចពឹងពាក់បាន មានគំនិតបង្កើតអ្វីថ្មីច្រើន ថែមទាំងមានគំនិតដូចគ្នា ។ Nikki Nikki ៖ «មនុស្សគាត់ចិត្តល្អ គាត់ចេះដឹងច្រើន មនុស្សគាត់អត់ធ្មត់ច្រើន ការងារទៅថតទៅអីចឹង ក្រុមការងារសរសើរគាត់ថាជាមនុស្សឧស្សាហ៍ ដឹងតែធ្វើការ ឆ្លៀតលេងសើចអ្វីក៏គាត់មិនហ៊ានដែរ»។
នារីពូកែម្នាក់នេះមិនដែលគិតថាខ្លួននាងជាមនុស្សស្រីអស្ចារ្យអ្វីឡើយ ប៉ុន្តែដើម្បីតបនូវក្តីស្រលាញ់នេះ គឺមានតែផ្តល់ក្តីស្មោះត្រង់ ចំពោះសង្សារបណ្ដូលចិត្តនាង។ ទោះជាយ៉ាងណាក្តីអ្នកទាំងពីរមិនទាន់បានកំណត់ពេលចូលចូលរោងការនៅឡើយនោះទេ ព្រោះនៅចង់បំពេញក្ដីស្រមៃដើរលេងឲ្យបានច្រើន និងសាងអ្វីថ្មីៗឲ្យបានច្រើនជាមុនសិន។ នេះជាការបញ្ជាក់របស់ Nikki Nikki។
Nikki Nikki បានប្រកាសពីទំនាក់ទំនងជាសាធារណៈនៅចុងឆ្នាំ២០១៧ សំណព្វចិត្តរបស់នាងគឺជាមិត្តរួមការងារ គឺ លោក Matt Baddley អ្នកថតរូបដ៏ជំនាញម្នាក់៕