
- 2018-03-12 06:20:33
- ជីវិតតារា
Taeyang លាអ្នកគ្រប់គ្នាចូលទាហានជាផ្លូវការ នៅថ្ងៃនេះហើយ (វីដេអូ)
- 2018-03-12 06:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taeyang លាអ្នកគ្រប់គ្នាចូលទាហានជាផ្លូវការ នៅថ្ងៃនេះហើយ (វីដេអូ)
ចន្លោះមិនឃើញ
ថ្ងៃនេះ Taeyang តារាចម្រៀងប្រចាំក្រុម BIGBANG បានចូលបំពេញកាតព្វកិច្ចជាបុរសកូរ៉េជាផ្លូវការហើយ។
នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោងប្រមាណ ១:៤៥នាទីរសៀល (ម៉ោងនៅប្រទេសកូរ៉េ) តារាចម្រៀង Taeyang បានទៅកាន់កងពលធំថ្មើរជើងទី ៦ ដែលជាតំបន់បណ្ដុះបណ្ដាលមូលដ្ឋាននៅក្នុងខេត្តGangwon។ មុនឈានចូលចូលកន្លែងនោះ ស្វាមី Min Hyo Rin បាននិយាយលា ទៅកាន់បុគ្គលិកផលិតកម្ម YG ក៏ដូចជាអ្នកគាំទ្រដែលខំរង់ចាំលោកនៅទីនោះ។ ជាមួយគ្នានេះ លោកក៏បានចាប់ដៃ ព្រមទាំងនិយាយជាភាសាផ្សេង ទៅកាន់អ្នកគាំទ្រទាំងកូរ៉េ និងបរទេស។
មួយម៉ាត់ចុងក្រោយ Taeyang បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ "ខ្ញុំនឹងត្រឡប់មកវិញប្រកបដោយសុវត្ថិភាព” ហើយបានឱនគោរពដល់ដីទៀតផង៕
ទស្សនារូបភាពខាងក្រោម៖
ចុចអាន៖