- 2018-03-13 02:00:34
- ជីវិតតារា
ម្ដាយរបស់ Shu Qi រអ៊ូថាមុខកូនស្រីពីក្មេងមហាយ៉ាប់គ្មានគូប្រដូច
- 2018-03-13 02:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយរបស់ Shu Qi រអ៊ូថាមុខកូនស្រីពីក្មេងមហាយ៉ាប់គ្មានគូប្រដូច
ចន្លោះមិនឃើញ
ត្បិតនាពេលបច្ចុប្បន្នរបស់ Shu Qi មានភាពទាក់ទាញគួរស្រឡាញ់ ប៉ុន្តែបើរម្លឹកពីសម្រស់កាលពីក្មេងវិញដូចជាមិនអំណោយផលសោះ ដល់ថ្នាក់ម្ដាយរអ៊ូថាអាក្រក់ទៀតផង។
ក្នុងនាមជាតារាស្រីចិនដែលរកចំណូលបានខ្ពស់នាពេលបច្ចុប្បន្ន Shu Qi គឺជាតារាស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតលក្ខណៈសិចស៊ី ពិសេសតែងបង្ហាញវត្តមានជារឿយៗលើទស្សនាវដ្ដីល្បីៗ។ មុនពេលមានមុខមាត់ស្រស់ស្អាតបែបនេះ Shu Qi ក៏ធ្លាប់ជាក្មេងស្រីដែលមានមុខយ៉ាប់ដែរ។
ក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗ តារាស្រីវ័យ ៤១ឆ្នាំរូបនេះ បានទម្លាយរឿងភ្ញាក់ផ្អើលថា ពេលនាងនៅក្មេង ម្ដាយនាងតែងរអ៊ូរទាំរឿងមុខដ៏សែនយ៉ាប់របស់ខ្លួន។ អ្នកម្ដាយរបស់តារាស្រីរូបនេះមិនគិតថា នាងស្អាតសមនោះទេ ដោយសារពេលនោះ Shu Qi មានសក់ក្រាស់ឃ្មឹក។ ហេតុផលនេះហើយ ទើបម្ដាយរបស់នាងយល់ថា សម្រស់កូនស្រីម្នាក់នេះមិនត្រូវស្ដង់ដា ហើយចម្លែកទៀត។
“ម្ដាយរបស់ខ្ញុំនិយាយថា មុខខ្ញុំយ៉ាប់ខ្លាំងណាស់ គ្មានអ្នកណាអាក្រក់ដូចទេ"។ Shu Qi បញ្ជាក់។
ត្បិតនេះជាពាក្យសម្ដីបែបគំរោះគំរើយ ប៉ុន្តែម្ដាយរបស់តារាស្រីគ្រាន់តែចង់ដាស់តឿនកូនស្រីឲ្យចេះស្រឡាញ់ខ្លួន និងខំថែសម្រស់ឲ្យស្អាតប៉ុណ្ណោះ។ អ្វីៗបានបង្ហាញឲ្យឃើញនឹងភ្នែកហើយ មានន័យថានាពេលបច្ចុប្បន្ន តារាសម្ដែង និងម៉ូដែលរូបនេះគឺជានារីស្រស់ស្អាត និងមានសម្រស់ទាក់ទាញមិនធម្មតា ទោះមានវ័យច្រើនក៏ពិតមែន៕
ចុចអាន៖