• 2018-03-20 09:04:54
  • ស្ទីលតារា

ឈួន សុវណ្ណឆៃ ទម្លាយមូលហេតុចូលចិត្តពាក់​មាស​ជ្រែក​ខ្លួន​ (វីដេអូ)

  • 2018-03-20 09:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង ឈួន សុវណ្ណ​ឆៃ ដែល​ស្ងប់​ស្ងាត់​ការងារ​សិល្បៈ​នា​រយៈ​ចុង​ក្រោយ​នេះ ស្រាប់​តែ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទៅ​វិញ តាម​រយៈ​ការ​សម្ញែង​មាស​ជ្រែក​ខ្លួន​ធំ​ៗ​។ គ្រឿង​អលង្ការដែលតារាស្រីរូបនេះពាក់ ក្នុង​នោះ​បើ​តាម​ដឹង មិន​មែន​ដដែល​ទេ គឺ​ដូរ​ម៉ូដ​រហូត។

បើតាម​ការ​រៀប​រាប់​ពី​តារា​ចម្រៀង​រូប​នេះ​មក​កាន់ Sabay ​ថា​ "​ខ្ញុំ​ចូល​ចិត្ត​ម៉ូដ​បែប​បុរាណ​ ណា​មួយ​មាស​ស្រួល​លក់​ ហើយ​មាស​របស់​ខ្មែរ​យើង​មាន​តម្លៃ​ ខ្ញុំ​យក​មក​ច្នៃ​ជា​ខ្សែ​ក​ជា​ម៉ូដអ្វី​ផ្សេង​ៗ​ដែល​យើង​អាច​ច្នៃ​ពាក់​បាន​" ។

​ពិសេស​បន្ថែម​ទៀត​អ្នក​នាង​បញ្ជាក់​ថា​ វា​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​ពាក់​មាស​ដូរ​ម៉ូដព្រោះ​រាល់​កម្ម ​វីធី​ដែល​ចូល​រួម​ គឺ​តារា​ចម្រៀង​រូប​នេះ​ត្រូវ​ពាក់​ដូរ​ម៉ូដទៅ​តាម​សម្លៀកបំពាក់​ដែល​ត្រូវ​ស្លៀក​ ហើយ​វា​ណា​មួយ​ជា​ចំណង់​ចំណូល​ចិត្ត​ផង​ និង​មាន​ជំនឿ​ថា​ពាក់​មាស​គឺ​ត្រជាក់​ត្រជុំ​នឹង​នាំ​សំណាង​ល្អ។ ​​

អត្ថបទៈ រត្នន៍

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី