- 2018-05-08 07:36:48
- ជីវិតតារា
កូនស្រីវីរៈសិល្បករ ឌី សាវ៉េត ធ្វើខួបកំណើតលើកទី១ ជូនអ្នកម្ដាយទាំងអួលដើមក
- 2018-05-08 07:36:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រីវីរៈសិល្បករ ឌី សាវ៉េត ធ្វើខួបកំណើតលើកទី១ ជូនអ្នកម្ដាយទាំងអួលដើមក
ចន្លោះមិនឃើញ
កូនស្រីពៅរបស់សិល្បករជើងចាស់ កញ្ញា ខឹម ឌីហ្ស៊ូលី និយាយបណ្ដើរអួលដើមករបណ្ដើរពេលជូនពរម្ដាយរបស់ខ្លួនកាលពីយប់មិញ ដោយសារជាលើកទីមួយសម្រាប់កញ្ញារៀបចំកម្មវិធីខួបលក្ខណៈធំដុំឲ្យម្ដាយក្នុងវ័យ៧៤ឆ្នាំ។
ខួបកំណើតមានលក្ខណៈភ្ញាក់ផ្អើលធ្វើឡើងនៅកោះពេជ្រមានអ្នកចូលរួមប្រមាណ១០០នាក់ កញ្ញា ហ្ស៊ូលី ឲ្យដឹងថាអ្នកស្រី ឌីសាវេតទើបដឹងថាមានកម្មវិធីនេះមុនមួយថ្ងៃប៉ុណ្ណោះ ព្រោះបើកញ្ញាប្រាប់ម្ដាយមុនរយៈពេលយូរ ច្បាស់ជាអ្នកស្រីប្រកែកមិនខាន ដោយសារអ្នកស្រីមិនចូលចិត្តការរៀបចំកម្មវិធីធំដុំនោះទេ។
ហ្ស៊ូលីបន្តថា៖ "ខ្ញុំបានសរសេរសំបុត្រអញ្ជើញឲ្យគាត់ ហើយប្រាប់ម៉ាក់ថានេះ ជាកាដូរឆ្នាំថ្មី។ ពេលគាត់បើកមើល គាត់ភាំងមួយសន្ទុះ ហើយគាត់សួរខ្ញុំថាអីហ្នឹង? ហើយខ្ញុំថា បើម៉ាក់ចង់ដឹង ស្អែកម៉ាក់រៀបចំខ្លួនមកតាមពេលវេលាហ្នឹង ម៉ាក់នឹងដឹង"។ រីឯអ្នកស្រីឌី សាវេតវិញសប្បាយរីករាយណាស់ពេលដឹងថាកូនស្រីមានភាពកតញ្ញូ រៀបចំពិធីនេះឡើង។
កូនស្រីពៅក្នុងចំណោមកូនបីនាក់របស់សិល្បករល្បីជំនាន់ទសវត្ស៦០ប្រាប់ថា ពិធីខួបកំណើតនេះធ្វើឡើងជាការដឹងគុណដល់អ្នកម្ដាយដែលបានចិញ្ចឹមបីបាច់តាំងពីតូច ហើយកញ្ញាក៏បានជូនពរអ្នកស្រីឌី សាវេត ជួបប្រទះតែសេចក្ដីសុខ និងសុខភាពល្អផងដែរ៕