- 2018-05-08 03:52:01
- ជីវិតតារា
ខួបកំណើតតារាជើងចាស់ ឌី សាវ៉េត យប់មិញអស្ចារ្យជាងរាល់ឆ្នាំ
- 2018-05-08 03:52:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខួបកំណើតតារាជើងចាស់ ឌី សាវ៉េត យប់មិញអស្ចារ្យជាងរាល់ឆ្នាំ
ចន្លោះមិនឃើញ
កូនស្រីអ្នកស្រី ឌី សាវ៉េត និងអ្នកគោរពរាប់អានលោក ស្រី គឺលោក រតនៈ អអឿន បានរួមគំនិតគ្នារៀបចំកម្មវិធី រម្លឹកកំណើតឲ្យយ៉ាងអស្ចារ្យ សម្រាប់ ខួប ៧៤ ឆ្នាំ ក្នុងក្លឹបមួយនៅកោះពេជ្រ កាលពីល្ងាចមិញនេះ។
កូនស្រីអ្នកស្រី ឌី សាវ៉េត កញ្ញាខឹម ឌីហ្ស៊ូលី បានរៀបរាប់ថាការ ជារៀងរាល់ឆ្នាំម្ដាយនាងតែងរៀបចំកម្មវិធីខួបកំណើតតូចតាច ដោយហៅអ្នកជិតស្និទ្ធមកចូលរួម ទៅច្រៀងខារ៉ាអូខេតែប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំនេះ ម្ដាយខ្លួនមានវ័យ ៧៤ ឆ្នាំហើយ នាងថាជាលេខហុងស៊ុយរបស់ម្ដាយខ្លួន ដូច្នោះនាងក៏មានបំណងរៀបចំកាដូពិសេសមួយសម្រាប់ម្ដាយ ដោយរៀបចំកម្មវិធីនេះជូន។ «ក្នុងឆ្នាំថ្មីនេះខ្ញុំចង់ជូនកាដូពិសេសសម្រាប់ម្ដាយខ្ញុំ គាត់ទើបតែដឹងបានពីថ្ងៃមុនប៉ុណ្ណោះ ខ្ញុំរៀបចំដោយមិនឲ្យគាត់ដឹងនោះទេ។» នាងបន្ថែម។
ចំណែក លោក រតនៈ អអឿន វិញដែលរាប់អានជាមួយអ្នកស្រី ឌី សាវ៉េត ជាច្រើនឆ្នាំមកហើយ និងអ្នករៀបចំកម្មវិធីនេះដែរ បានប្រាប់ថា លោក និងកញ្ញា ឌីហ្ស៊ូលី បានលួចរៀបចំកម្មវិធីនេះអស់រយៈពេល១ខែ។ លោកបន្តថា ក្នុងកម្មវិធីនេះលោកបានអញ្ជើញភ្ញៀវប្រមាណ១០០នាក់ចូលរួមកម្មវិធី ។ «ដោយក្តីគោរពស្រលាញ់ណាស់ ទើបពួកខ្ញុំក៏រៀបចំកម្មវិធីឡើង ដោយមិនឲ្យគាត់ដឹងខ្លួននោះទេ»។
ក្នុងកម្មវិធីខួបកំណើតតារាសម្តែងជើងចាស់ ឌី សាវ៉េត បានបង្ហាញពីភាពភ្ញាក់អារម្មណ៍ចំពោះស្នាដៃកូនស្រីដែលបានរៀបចំកម្មវិធីនេះឲ្យខ្លួន។ ជាពិសេសក៏មានការអញ្ជើញចូលរួមពីអ្នកសិល្បៈជាច្រើនរូបផងដែរ។ តួឯកស្រីក្នុងអំឡុងឆ្នាំ១៩៦០ ដ៏ល្បីឈ្មោះបើទោះជាមានវ័យ ៧៤ឆ្នាំហើយក្ដី តែនៅតែរក្សាភាពស្រស់ស្អាតបានមិនថមថយឡើយ៕