• 2018-05-09 04:11:31
  • ជីវិតតារា

ស្មោះស្ម័គ្រមែន ​តាំង​ពី​ចូល​សិល្បៈ តារា​ទាំងនេះ​មិន​ដែល​ផ្លាស់​ប្តូរ​ទ្រនំសោះ

  • 2018-05-09 04:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជា​ច្រើន​បាន​ផ្លាស់​ប្ដូរ​ផលិតកម្ម​ជា​បន្ត​បន្ទាប់​ដើម្បី​ទី​ផ្សា​រចម្រៀង​របស់​ខ្លួន តែ​តារា​ចម្រៀង​មួយ​ចំនួន​តាំង​ពី​ប្រលូក​ក្នុង​វិស័យ​ចម្រៀង​មក ​មិន​ដែល​ផ្លាស់​ប្ដូរ​ផលិត​កម្មទាល់​តែ​សោះ​​ ដោយ​ស្មោះ​ស្ម័គ្រ​នឹង​ទ្រនំ​របស់​ខ្លួន​ខ្លាំង​ណាស់។ Sabay សូម​លើក​យក​តារា​ចម្រៀង​ទាំង​នោះ​ រួម​មាន៖​​​ ​​​​​

១. ព្រាប សុវត្ថិ

តាំង​ពី​ចូល​ច្រៀង​នៅ​ផលិត​កម្ម​ហង្ស​មាស​ដំបូង​ក្នុង​ឆ្នាំ​១៩៩៧ រហូត​មក​ទល់​​ពេល​នេះ តារា​ចម្រៀង​កូន​៣រូប​នេះ​មិន​ធ្លាប់​ផ្លាស់​ប្តូរ​ផលិត​កម្ម​ម្ដង​ណា​នោះ​ឡើយ សូម្បី​តែ​លេច​ឮថា​ចង់​ចាកចេញ​ ក៏​ម្ចាស់​បទ "ខ្លុយ​ស្នេហ៍​ត្នោត​ទេរ" មិន​ដែល​បង្ហើប​នោះ​ទេ​។​

២. មាស សាលី

គិត​មក​ទល់​ពេល​នេះ ម្ចាស់​បទ​ "អង្គ​រក្ស​បេះ​ដូង"​ បាន​ជ្រក​ក្រោម​ផលិត​កម្ម​សាន់​ដេ​ ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ។ បើ​ទោះ​​បទ​ចម្រៀង​របស់​លោក​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ និង​ធ្លាប់​លេចឮថា តារា​វ័យ​៣៦​ឆ្នាំ​ធ្លាប់​អាក់​អន់​ចិត្ត​នឹង​ផលិត​កម្ម​​ក៏​ដោយ តែ​លោក​ មាស សា​លី​ ប្រាប់​ថា មិន​ចាក​ចោល​ពី​ផលិត​កម្ម​សាន់​ដេ ​​នោះ​ទេ។

៣. ពេជ្រ សោភា

​ប្រលូកក្នុង​វិស័យ​ចម្រៀង​ដំបូង​​នៅ​ចុង​ឆ្នាំ​ ២០០៤ ក្នុង​ផលិត​កម្ម​ហង្ស​មាស​ជាមួយ​បទ​ល្បី Better Day​។ បើ​ទោះ​កន្លង​មក​ ​តារា​ចម្រៀង​មកពី​ខេត្ត​ព្រៃ​វែង​រូប​នេះ​ ​ធ្លាប់​ធ្វើ​ឲ្យ​ទស្សនិកជន​ជន​ភ្ញាក់​ផ្អើល​នឹង​ដំណឹង​ចង់​​ចាកចេញ​ពី​ផលិត​កម្ម​ធំ​នេះ តែ​ក្រោយ​មក​អ្នក​នាង​បាន​បង្ហោះ​សារ​ក្នុង​ Faceboook យ៉ាង​ច្បាស់​លាស់​ថា "កន្លែង​ចាស់​មិន​មែន​ជា​ស្ពាន​នោះ​ទេ​ តែ​ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​នៅ​រហូត​"។

៤. ខេម

តារា​ចម្រៀង​សំឡេង​ស្អក​​រូប​នេះ​នៅ​ទ្រ​នំ​ ថោន ប្រមាណ​៧​ឆ្នាំ​មក​ហើយ​តាំងពី​ចូល​សិល្បៈ​មក។ ​តារា​រូប​នេះ​ត្រូវ​បាន​ផលិត​កម្ម​ហង្សមាស​ចែ​ចូវ​ តែ​ម្ចាស់​បទ «ទឹក​ភ្នែក​ជន​ពាល​» ប្រាប់​ថា​​​មាន​អនុស្សាវរីយ៍​ច្រើន​ជា​មួយ​ ថោន ដូច្នេះហើយ​ខ្លួន​មិន​ទាន់​គិត​គូ​រចង់​ផ្លាស់​ប្ដូរ​ផលិត​កម្ម​នោះ​ទេ។

៥. ​​​ណុប បាយ៉ារិទ្ធ

តារា​ចម្រៀង​សាច់​ស្អាត​រូប​នេះ​បាន​ក្រាញននៀល​នៅ​ហង្ស​មាស​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​។​ កាល​ពី​អំ​ឡុង​ឆ្នាំ២០០៨ ពេល​នោះ​តារា​ចម្រៀង​កើត​ឆ្នាំ១៩៨១ មាន​ភាព​ស្ងប់​ស្ងាត់​ក្នុង​ការ​ចេញ​បទចម្រៀង និង​ថែម​ទាំង​មាន​លេចឮថា​ចង់​ចាក​ចេញ​ពី​ហង្ស​មាស​ថែម​ទៀត​ផង។ តែ​រហូត​មក​ដល់​ពេលនេះ លោក​នៅ​តែ​ស្មោះ​ស្ម័គ្រ​នឹង​ហង្សមាស និង​ថែម​ទាំង​បាន​អូសទាញ​តារាចម្រៀង នី​កូ ជា​ប្អូន​ប្រុស​មក​រួម​ផលិតកម្ម​ជាមួយ​គ្នា​​ទៀត​ផង៕​​​ ​​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទថ្មី