• 2018-05-17 01:30:00
  • ជីវិតតារា

ក្រោយ​គ្មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​ ឬ សង្សារ​​អ្នក​សិល្បៈ​ ៥គូ​​​នេះ​ផ្ដាច់​មនោសញ្ចេតនា​គ្នា​ទាំង​ស្រុង​​

  • 2018-05-17 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​បែកបាក់​គ្នា​ជីវិត​​​​ប្ដី​ប្រពន្ធ​ ឬ សង្សារ​អ្នក​សិល្បៈ​ ៥គូ​នេះ​ស្រឡាញ់​គ្នា​ខ្លាំង​ណាស់ ។ ប៉ុន្តែ​រឿង​មួយ​គួរ​ឲ្យ​សោក​ស្ដាយ​ខ្លាំង​បំផុត​នោះ​ ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​រួច​មក​​ពួក​គេ​បែរ​ជា​ផ្ដាច់​ទំនាក់​ទំនង​​គ្នា​ទាំង​ស្រុង​ សូម្បី​តែ​មុខ​ក៏​មិន​មើល​ដែរ។

១. បើ​និយាយ​ពី​​តារា​ចម្រៀង​ សុគន្ធ និសា និង​កវី​និពន្ធ​ សុខ ជំនោរ វិញ​​លែង​មាន​​ឈ្មោះ​ជា​គូ​ស្នេហ៍​​នឹង​​គ្នា​តទៅ​ទៀត​​ ក្រោយ​ពី​អ្នក​ទាំង​ពីរ​​សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​​​អំឡុង​ឆ្នាំ ២០១២ ។ បើ​គិត​​មក​ដល់​ឆ្នាំ​ ២០១៨ នេះ​មាន​រយៈ​ពេល​ ៦ឆ្នាំ​ហើយ​​ ដែល​អ្នក​ទាំង​ពីរ​មិន​​ស្ដី​រក​គ្នា​ សូម្បី​តែ​ពួក​គេ​រៀបការ​​​ក៏​មិន​បាន​អញ្ជើញ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​ចូល​រួម​ដែរ។

២. ប៉ែន ចំរ៉ុង ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​លែងលះ​ជាមួយ​ ភិន សុដាលីស ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ មេសា ឆ្នាំ ២០១៦​ ក្រោម​ហេតុ​ផល​រស់​នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា​តទៅ​ទៀត។ ក្រោយ​មក​តុលាការ​ក៏​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​លែង​លះ​គ្នា​​តែ​ម្ដង​ទៅ​ បន្ទាប់​ពី​ផ្សះផ្សា​​​​ច្រើន​លើក។ ការ​ចែក​ផ្លូវ​គ្នា​​ម្ខាង​ម្នាក់​​ធ្វើ​ឲ្យ​​ភរិយា​ស្វាមី​អេតាស៊ីវិល​មួយ​គូ​នេះ ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​គ្នា​ និង​មើល​មុខ​គ្នា​មិន​ចំ​ដល់​សព្វ​ថ្ងៃ​នេះ។

៣. ចំណែក​ឯ​ យ៉ាន លីនដា ​និង យ៉ែម សំអូន​ បាន​សម្រេច​​​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​ កាល​ពី​ថ្ងៃ​ ទី៣ ខែ​ឧសភា ឆ្នាំ​២០១៥ ។ ដើម​ហេតុ​នៃ​ការ​បែក​បាក់​គ្នា​នេះ​ដោយ​សារ​តែ​នាង តាម​ទាន់​​​រឿង​ស្វាមី​មាន​ទំនាក់​ទំនង​ស្នេហា​ភេទ​ដូច​គ្នា ហើយ​រហូត​មក​ដល់​ពេល​នេះ​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង​លែង​ជា​អ្វី​ជាមួយ​គ្នា​តទៅ​ទៀត​​ សូម្បី​តែ​ចំណង​មិត្តភាព​ក៏​គ្មាន​ដែរ។

៤.​ ងាក​មក​ចាប់​អារម្មណ៍​ វ៉ាន់ នីឡា បន្ទាប់​ពី​លោក កុយ សិទ្ធិស័ក្ដិ​ ត្រូវ​ជា​គូ​ស្នេហ៍​ចែក​ចាយ​រូប​អាក្រាត​កាយ​​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​​ហ្វេស​ប៊ុក​រួច​មក នាង ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​ ហិង្សា​ដោយ​ចេតនា និង ចែកចាយ​រូប​អាសអាភាស។ ក្រោយ​មក​តុលាការ​​ បាន​សម្រេច​រឿង​ក្ដី​ នីឡា និង​​អតីត​គូ​​ស្នេហ៍​ជា​ស្ថាពរ​ កាល​ពី​​ថ្ងៃ​ទី១៥ ខែ សីហា ឆ្នាំ​២០១៧ ដោយ​​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១ឆ្នាំ។ ចាប់​តាំង​ពី​ពេល​នោះ​មក​នាង និង​គូស្នេហ៍​​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​​ជាមួយ​គ្នា​ទាំង​ស្រុង។

៥. រី​ឯ​តារា​សម្ដែង​ទឹក​ភ្នែក​ នី មុន្នីនាថ វិញ​ត្រូវ​បាន​អតីត​គូ​ដណ្ដឹង​លោក អ៊ឹង សូឡាង ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​ពី​បទ​ឆបោក និង​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ ក្នុង​បណ្ដឹង​នោះ​បាន​ទាម​ទាម​ឲ្យ​​​នាង សង​ប្រាក់​ ៧០ ០០០ ដុល្លារ​អាមេរិក​​ (ប្រាំពីរ​ម៉ឺន​​)​ ព្រម​ទាំង​សង​ជំងឺ​ចិត្ត​ ៥០ ០០០ ​​ដុល្លារ​អាមេរិក​ (ប្រាំ​ម៉ឺន​)​ បន្ថែម​ទៀត​មក​ឲ្យ​លោក។ ក្រោយ​ពី​មាន​រឿង​រ៉ាវ​​ប្ដឹងផ្ដល់​រួច​មក​ភាគី​ទាំង​សង្ខាង​ លែង​មាន​ទំនាក់​ទំនង​ល្អ​ដូច​ពេល​មុន​ និង​មើល​មុខ​គ្នា​មិន​ចំ៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់