• 2018-05-17 03:50:00
  • ជីវិតតារា

សាយ សៀរ៉ា សង្ឃឹម​រឿង​ថ្មី​​បញ្ចប់​ជម្លោះ​​រវាង​ខ្លួន និង​ នី មុន្នីនាថ ជាង​​២​​ឆ្នាំ​មក​នេះ

  • 2018-05-17 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពេល​នេះ​ សាយ សៀរ៉ា បាន​ថត​ខ្សែ​ភាព​យន្ត​ភាគ​​ថ្មី​​សម្ដែង​តួ​ឯក​ជាមួយ​កញ្ញា នី មុន្ន្នីនាថ បាន​១៥​ភាគរយ​​​ ដូច្នេះ​ខ្លួន​សង្ឃឹម​ និង​ជឿ​ជាក់​ថា​រឿង​មួយ​នេះ​ នឹង​បញ្ចប់​ជម្លោះ​ពាក្យ​សម្ដី​​ជាង​២ឆ្នាំ​មក​នេះ​រវាង​លោក និង​តួ​ឯក​ស្រី​ក្នុង​រឿង​"នាង​នាថ​បាត់ដំបង​"។

​សាយ សៀរ៉ា និយាយ​ថា ចាប់​តាំង​ពី​ចេញ​ថត​រឿង​ភាគ​ថ្មី​​​ហ្នឹង​មក​​លោក និង​ នី មុន្នីនាថ ទើប​តែ​ប៉ះ​គ្នា​បាន​ ៣​​ដង​ប៉ុណ្ណោះ​ ហើយ​ត្រង់​វគ្គ​​​ជួប​គ្នា​ម្ដង​​ៗ​​​​មាន​ការ​លំបាក​ខ្លះ​ដែរ​​ ព្រោះ​មិន​បាន​សម​ប៉ារ៉ូល​​សម្ដែង​ជាមួយ​គ្នា​ទុក​ជា​មុន ដូច​កាល​​មិន​ទាន់​​ពេល​មាន​ជម្លោះនឹងគ្នា។

ត្បិត​ជួប​ការ​លំបាក​នៅ​ពេល​សម្ដែង​ខ្លះ​ក្ដី តែ​ សាយ សៀរ៉ា និង​ មុន្នីនាថ អាច​ធ្វើ​​បាន​​​ទាំង​អស់​ ព្រោះ​អ្នក​ទាំង​ពីរ​​មិន​ចង់​ឲ្យ​​ផលិតករ​ និង​ទស្សនិកជន​ខក​បំណង​​ម្ល៉ោះហើយ​អំឡុង​ពេល​ថត​ធ្វើ​យ៉ាង​ណា​ត្រូវ​លេង​ឲ្យ​ដល់​ មិន​ត្រូវ​យក​រឿង​ផ្ទាល់​ខ្លួន​មក​ឡូកឡំ​ជាមួយ​រឿង​ការ​ងារ​ឡើយ។

កំលោះ​សង្ហា​មក​ពី​​ខេត្ត​កំពង់ចាម រូប​នេះ​ថា៖​​" ក្នុង​ពេល​សម្ដែង​មាន​អារម្មណ៍​ភ័យ​អរ​ខ្លះ​ដែរ​ត្រង់​វគ្គ​គាត់​ទះ​កំផ្លៀង​ខ្ញុំ ​ខ្លាច​គាត់​ទះ​មែន​ទែន​ ព្រោះ​មិន​ដែល​និយាយ​រក​គ្នា​យូរ​ហើយ​ ខ្លាច​គុំកួន​​​ តែ​អត់​អី​ដែរ​​ទេ​ គាត់​ទះកំផ្លៀង​ខ្ញុំ​តិច​ដែរ​ អត់​ឈឺ​ផង​។ យើង​នៅ​​មាន​ពេល​វេលា​ច្រើន​ទៀត​ជួប​គ្នា អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​ក្រោយ​ពី​រឿង​នេះ​ថត​ចប់​ជម្លោះ​ខ្ញុំ​ជាង​ ២ឆ្នាំ​ជាមួយ​ អានាថ​ក៏​ត្រូវ​ចប់​ដែរ​ នឹង​ត្រលប់​មក​ដូច​ដើម​វិញ"។

ដើម​ហេតុ​​ដំបូង​ដែល​ធ្វើ​ឲ្យ​ សាយ សៀរ៉ា និង នី មុន្នីនាថ ​មាន​ជម្លោះ​ដល់​ថ្នាក់​មិន​និយាយ​រក​គ្នា​ កើត​ឡើង​ដោយ​សារ​តែការ​និយាយ​លេង​សើច​បន្តិច​បន្តួច​ទៅ​ក៏​ជ្រុល​មាត់​ ប្រកាន់​ខឹង​គ្នា​រហូត​ដល់​​សព្វ​ថ្ងៃ​នេះ​តែ​ម្ដង​ទៅ៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់