- 2018-05-18 09:40:00
- ជីវិតតារា
The Weeknd រំសាយការបញ្ចេញអាល់ប៊ុមថ្មីក្រោយបែក Selena Gomez
- 2018-05-18 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
The Weeknd រំសាយការបញ្ចេញអាល់ប៊ុមថ្មីក្រោយបែក Selena Gomez
ចន្លោះមិនឃើញ
តារាចម្រៀងល្បីឈ្មោះ The Weeknd សម្រេចចិត្តរំសាយការបញ្ចេញអាល់ប៊ុមថ្មីទាំងស្រុង ក្រោយបែកបាក់ជាមួយអតីតមិត្តស្រី Selena Gomez កាលពីឆ្នាំមុន ហើយក៏បញ្ចេញអាល់ប៊ុមខ្នាតខ្លី "My Dear Melancholy” ជំនួសវិញ។
តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះបានបញ្ចេញ "My Dear Melancholy” ក្នុងរយៈពេល៥ខែ ក្រោយពួកគេបែកគ្នា ដោយលោកបានបញ្ជាក់ថាតាមពិត លោកមានគម្រោងបញ្ចេញបទចម្រៀងបែបសប្បាយៗ (Upbeat” ជាជាងបទចម្រៀងកម្សត់ ក៏ប៉ុន្តែបទចម្រៀងទាំងនោះត្រូវបានបោះបង់ចោល មិនបញ្ចេញទៅវិញ។
ម្ចាស់បទ "Call Out My Name” បាននិយាយថាតាមពិត លោកបានសរសេរបទចម្រៀងសម្រាប់បញ្ចេញមួយអាល់ប៊ុមរួចទៅហើយ ដោយទាំងនោះជាបទចម្រៀងធម្មតាមិនមែនកម្សត់នោះទេ ដោយសារតែពេលនោះជាពេលវេលាផ្សេងមួយក្នុងជីវិតរបស់លោក។
The Weeknd ឈ្មោះពិត Abel Tesfaye បានបញ្ជាក់ទៀតថា ទោះបីជាអ្នកគាំទ្រចង់ស្ដាប់បទចម្រៀងទាំងនោះយ៉ាងណាក៏ដោយ លោកសម្រេចចិត្តថានឹងមិនបញ្ចេញបទទាំងនោះជាដាច់ខាត។ នេះដោយសារតែបទទាំងនោះ ប្រមូលផ្ដុំនៅបទចម្រៀងជាច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយលោកមិនចង់រំឭកពីវាឡើងវិញ៕