• 2018-05-20 09:05:00
  • ជីវិតតារា

ជីជី ប្រតិកម្ម​ រកមុខ​អ្នក​យកឈ្មោះ​នាង​ទៅ​ប្រកាស​លក់ខ្លួន ដាក់គុក

  • 2018-05-20 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​មិន​គួរ​កើត​ឡើង​មួយ​ បាន​ធ្វើ​ឱ្យពិធី ការិនី​ស្រស់​ស្អាត ជីជី ខឹង​ខ្លាំង​រហូត​ផុស​សារ​ប្រាប់​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ស្វែង​រក​មុខ​អ្នក​យក​ឈ្មោះ​របស់​នាង​ ដាក់ជាមួយរូបថត​មនុស្ស​​ស្រី​ម្នាក់​ទៀត​ដែល​មាន​មុខ​មាត់​ស្រដៀង​នាងមក​ផ្សាយ​លក់​ខ្លួន​ ដាក់គុក។

កញ្ញា ជីជី

«ពួកអាគ្មានខួរយកឈ្មោះខ្ញុំទៅលក់ខ្លួន ប្រយត្ន័តាមទាន់ទះកំភ្លៀងញាត់គុក ពួកអាខ្ទេីយម៉ែយ៉ែមថោកទាប ដេីរបំផ្លាញឈ្មោះគេកុំភ្លេចថាកម្មពៀរវាមាន ចង់ជួបណាស់ម្នាក់ស្រីដែលមុខដូចជីជីនិង ជួបចាប់ទះកំភ្លៀងថតផុសFacebook ហ្មង ខ្លាំងដៃណាស់មីនាងលក់ខ្លួនឯងសោះយកឈ្មោះគេទៅលាប ថោកហួស» សារបង្ហោះ លើគណនីយ ហ្វេសប៊ុក Gigi Solida។

តាមរយៈការឆ្លើយតបក្នុង comment របស់ជីជី បានឱ្យដឹងថា មានបុគ្គល​ តាំងចិត្តយកឈ្មោះ ជីជី មកប្រើប្រាស់ផ្សំជាមួយ​រូបមនុស្សស្រីម្នាក់ដែលមានមុខមាត់ស្រដៀងគ្នានឹង កញ្ញា។ គួរបញ្ជាក់ដែរថានេះ ទង្វើរដែលយកឈ្មោះរបស់បុគ្គលឯកជន ទៅបំពានបែបនេះ រាប់ថាជាការបង្ខូចកិត្តិយសបុគ្គល ហើយអាចមានទោសទ័ណ្ឌធ្ងន់ធ្ងរថែមទៀតផង ក្នុងនោះដែរក៏មានមិត្តសិល្បៈរបស់ ជីជី ផ្តល់យោបល់ឱ្យប្តឹង រកជនដែលយកឈ្មោះជីជីទៅដាក់លក់ខ្លួននោះ ដើម្បីស្វែងរក​យុត្តិធម៌ជូនកញ្ញា ជីជីវិញដែរ។

រូបភាព screenshot

តែការពិតយ៉ាងណានោះ Sabay នឹងព្យាយាមតាមដាន​បន្ត និងទាក់ទងទៅកាន់កញ្ញា ជីជី ផ្ទាល់ដើម្បីបញ្ជាក់ពត៌មានលម្អិត៕

អត្ថបទ៖ Sunny

មតិយោបល់