• 2018-05-21 04:50:00
  • ជីវិតតារា

ស៊ឹម សុរ៉ាមភូមិ​ ស្ទើរ​ស្រក់​ទឹក​ភ្នែក​ ឃើញ​ជីវិត​ ស៊ឹម ថៃណា នៅ​ពេល​នេះ​

  • 2018-05-21 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​ដឹកនាំ​សម្ដែង ស៊ឹម សុរ៉ាមភូមិ ​ស្ទើរ​​​ទប់​ទឹក​ភ្នែក​មិន​បាន​ នៅ​ពេល​ឃើញ​មិត្ត​សម្លាញ់​ចិត្ត​ ស៊ឹម ថៃណា លក់​ផ្ទះ​ព្រម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​​ដើម្បី​ព្យាបាល​ជំងឺ​អ្នក​ម្ដាយ ​មិន​ខុស​ពី​ជីវិត​ខ្លួន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

ជា​មួយ​អារម្មណ៍​ក្ដុក​ក្ដួល ស៊ឹម សុរ៉ាមភូមិ រៀប​រាប់​ថា​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​លោក​បាន​លក់​ ផ្ទះ ឡាន ហាង​ថត​រូប​ អស់​ពី​ខ្លួន​រលីង​ដើម្បី​ព្យាបាល​ជំងឺ​អ្នក​ម្ដាយ​ មិន​ខុស​ពី​ស្ថាន​ភាព​ជីវិត​តារា​ចម្រៀង​ ស៊ឹម ថៃណា អំឡុង​ពេល​នេះ​ឡើយ​។ ដូច្នេះ​​ខ្លួន​គ្មាន​អ្វី​ក្រៅ​​​ពី​ពាក្យ​ជូនពរ​ និង​​បន្ត​ជា​កម្លាំង​​ចិត្ត​ឲ្យ​នាង រឹង​មាំ​ឡើង។

​ “ ខ្ញុំ​យល់​ពី​អារម្មណ៍​មួយ​នេះ​ច្បាស់​ អស់​អ្វី​អស់​ទៅ​សុំ​ត្រឹម​នៅ​ក្បែរ​អ្នក​ម៉ែ មិន​ថា​អស់​លុយ​ច្រើន​ប៉ុណ្ណា ហត់​នឿយ​ប៉ុណ្ណា។ ក្នុង​ចិត្ត​គឺ​ចង់​បាន​តែ​មួយ​គត់​ ចង់​នៅ​​ក្បែរ​ម៉ែ​បន្ត​ទៀត ព្រោះ​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​រួច​ហើយ។ ថៃណា មិត្ត​សម្លាញ់​​ត្រូវ​រឹង​ប៉ឹង​ មិត្ត​ធ្វើ​ជា​កូន​ល្អ​ អស់​​ពី​កម្លាំង​កាយ​ចិត្ត​ហើយ"។ នេះ​បើ​តាម ស៊ឹម សុរ៉ាមភូមិ បញ្ជាក់។

គួរ​រម្លឹក​ថា​ ម្ដាយ​របស់​កញ្ញា ​ស៊ឹម ថៃ​ណា បាន​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ទឹក​នោម​ប្រៃ​ជា​យូរ​មក​ហើយ ដោយ​តម្រូវ​ឲ្យ​អ្នក​ស្រី​លាង​ឈាម​ជា​ប្រចាំ​ និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ថែទាំ​សុខភាព ដូច្នេះ​ទើប​​នាង ប្រកាស​លក់​ផ្ទះ​ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ដែល​នៅ​សេសសល់៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់