- 2018-05-21 08:48:07
- ជីវិតតារា
ទម្រាំមានថ្ងៃនេះ Nikki Nikki ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត ដល់ថ្នាក់ចង់សម្លាប់ខ្លួន
- 2018-05-21 08:48:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រាំមានថ្ងៃនេះ Nikki Nikki ធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត ដល់ថ្នាក់ចង់សម្លាប់ខ្លួន
ចន្លោះមិនឃើញ
ជំងឺធ្លាក់ទឹកចិត្តអាចសម្លាប់យើងបាន ប៉ុន្តែយើងក៏អាចសម្លាប់វាបានដែរ នេះជាពាក្យពេជន៍ដែល កញ្ញា Nikki Nikki បង្ហោះលើគណនីផ្លូវការរបស់ខ្លួន។ ក្នុងខ្សែវីដេអូ ជាង6នាទី កញ្ញា Nikki Nikki បានបញ្ជាក់ថាខ្លួនធ្លាប់មានជំងឺធ្លាក់ទឹកចិត្ត នេះ ដែលបណ្តាលឱ្យកញ្ញា បាត់បង់ខ្លួនឯង ហើយថែមទាំធ្លាក់ខ្លួនឈឺស្រក់ទំងន់ មកត្រឹមតែ ៣៥ គីឡូក្រាម។ ហើយសូម្បីតែសមីខ្លួន ពេលដែលឃើញខ្លួនឯងកាលពីមានជំងឺនោះ ក៏ខ្លាចខ្លួនឯងដែរ។
ជាការពិតណាស់ ជំងឺប្រភេទនេះអាចកើតបានលើមនុស្សគ្រប់គ្នា កុំថាឡើយជាតារាចម្រៀង ច្រៀងបំពេរអារម្មណ៍មនុស្សគ្រប់គ្នាឱ្យមានអារម្មណ៍ល្អ និងទទួលបានការលើកទឹកចិត្តថែមទៀត។ ក៏ប៉ុន្តែបញ្ហាធ្លាក់ទឹកចិត្ត ក៏បណ្តាលឱ្យសិល្បកររូបនេះស្វែងយល់បានជាច្រើននូវអារម្មណ៍បាត់បង់ ការលះបង់ និងការទទួលស្គាល់ការពិត។ ហើយបើតាមការធ្វើបទបង្ហាញរបស់ កញ្ញា Nikki Nikki បទចម្រៀងរបស់ខ្លួនដែលនិពន្ធឡើងសុទ្ធតែជាអារម្មណ៍ និងរឿងរ៉ាវដែលធ្លាប់បានកើតឡើងក្នុងជីវិតរបស់ខ្លួន។
ខណៈដែលកញ្ញា Nikki Nikki កំពុងមានជំងឺធ្លាក់ទឹកចិត្ត ពេលនោះអ្វីៗគឺថាគ្មានសិរីសួស្តី ជីវិតហាក់លែងមានន័យ រហូតដល់កញ្ញាធ្លាប់គិតថាចង់ធ្វើអត្តឃាត ហើយរឿងនេះមិនមាននរណាម្នាក់បានដឹងនោះទេ។ ដើម្បីសប្បាយរីករាយចិត្ត កញ្ញា Nikki Nikki ធ្លាប់ដើរលេង និងរាំពេលយប់តាមបារនិងក្លិប ថែមទាំងសែបសុរា និងជក់បារី តែការពិតរបស់ទាំងអស់នោះមិនបានជួយកញ្ញាឱ្យធូរស្បើយទេ។ ជំងឺធ្លាប់ទឹកចិត្តនីតែបន្តយៀរយី ការរស់នៅ ហើយឱ្យតែមានរឿងអ្វីប៉ះពាល់អារម្មណ៍សូម្បីតែបន្តិចក៏បណ្តាលអារម្មណ៍របស់ខ្លួនធ្លាក់ចុះ ឆាប់យំ មួរម៉ៅ ពិបាកចិត្ត កម្សត់និងមានអារម្មណ៍ជីវីតគ្មានន័យជាច្រើនលើកច្រើនសារ។
ការព្យាបាលការពិបាកចិត្តរបស់ខ្លួនឯង Nikki Nikki បន្តថា បើសិនជាអ្នកចង់យំ កុំឃាត់អី យំចុះ ព្រោះថាការយំអាចជួយអ្នកបាន ក្រោយមកទៀតត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជំងឺផ្លូវចិត្ត ឬក៏ពិភាក្សាជាមួយឪពុកម្តាយ។ ការនិយាយចែករំលែកបទពិសោធន៍ ជាមួយគ្រួសារជួយអ្នកឱ្យទទួលបានគំនិតល្អៗ និងដោះស្រាយបញ្ហាជាមួយគ្នា ដូចនេះទើបបទ «Home for Dinner» បង្កើតឡើង ក្រោយមកទៀតកញ្ញា ក៏ផ្តើមបន្តបេសកម្មក្នុងជីវិតផលិតបទចម្រៀងថ្មីៗ ដើម្បីបមនុស្សជុំខ្លួនវិញ។ Nikki Nikki បន្តថា ត្រូវចេះសម្រាកការកគិតច្រើន និងធ្វើអ្វីដែលសប្បាយ និងស្តាប់បទចម្រៀងដែលលើកទឹកចិត្តដល់អ្នក ពិសេសកុំដាក់សម្ពាធមកលើខ្លួនឯងខ្លាំងពេក៕
ចង់ដឹងច្បាស់ថា Nikki Nikki និយាយខ្លះមន្អិតជាមួយវីដេអូ បទបង្ហាញរបស់ Nikki Nikki ខាងក្រោមនេះ។