- 2018-05-24 02:02:45
- ជីវិតតារា
តាមទាន់បានដឹង តារាចម្រៀងប្រុស៥រូប មានប្រពន្ធកូនស្ងាត់ៗ
- 2018-05-24 02:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមទាន់បានដឹង តារាចម្រៀងប្រុស៥រូប មានប្រពន្ធកូនស្ងាត់ៗ
ចន្លោះមិនឃើញ
ជាធម្មតាមុនចូលរោងការ ឬបញ្ចប់ភាពនៅលីវ អ្នកសិល្បៈភាគច្រើនតែងតែប្រកាសប្រាប់មហាជនឲ្យបានដឹងជាសាធារណៈជាក់ជាពុំខាន។ ដោយឡែកសម្រាប់តារាចម្រៀងប្រុស ៥រូបនេះវិញមិនធ្លាប់លេចឮដំណឹងរៀបការអ្វីឡើយ ស្រាប់តែថ្មីៗនេះបង្ហាញមុខប្រពន្ធកូនជាសាធារណៈធ្វើឲ្យផ្អើលអស់មហាជនទាំងក្នុង និងក្រៅសិល្បៈ។
១. កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៨ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដាច់ចិត្តទម្លាយរឿងខ្លួនមានកូន ព្រមទាំងបានរៀបការប្រពន្ធអំឡុងឆ្នាំ ២០០៩។ ដំណឹងនេះបានធ្វើឲ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះរឿងរ៉ាវដែលសារព័ត៌មានចុះផ្សាយកន្លងមកគឺជាការពិត តែលោកព្យាយាមលាក់បាំង។
២. តារាចម្រៀងផលិតកម្មសាន់ដេលោក ខាន់ ជេមស៍ បានបង្ហាញមុខមាត់ប្រពន្ធ និងកូនរបស់ខ្លួនជាសាធារណៈក្នុងដំណើរកម្សាន្តមួយនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ក្រោយពីព្យាយាមលាក់បាំង អស់រយៈពេលជាច្រើនឆ្នាំ។
៣. អតីតតារាចម្រៀងផលិតកម្មថោន លោក ណាំ ប៊ុណ្ណារ័ត្ន ក្រោយពីស្ងប់ស្ងាត់ពីសិល្បៈអស់មួយរយៈមក ស្រាប់តែថ្មីៗនេះលោកបានបង្ហាញមុខកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនទាំងក្នុង និងក្រៅសិល្បៈផងដែរ។
៤. ក្រោយពីស្ងប់ស្ងាត់ចេញបទចម្រៀងអស់មួយរយៈនៅផលិតកម្មថោន មង្គល ទីណា ស្រាប់តែបែកធ្លាយដំណឹងមានប្រពន្ធកូនកាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០១៨។ ដំណឹងនេះត្រូវបានសាមីខ្លួនទទួលស្គាល់ថាជាការពិត លោកបានរៀបការមានគ្រួសារអំឡុងឆ្នាំ ២០១៨ បើគិតមកដល់ពេលនេះរយៈពេល ១០ឆ្នាំហើយ ដោយទទួលបានកូនប្រុសស្រី ២នាក់ជាចំណងដៃ។
៥. ក្រឡេកមកចាប់អារម្មណ៍ ឌីជេ ក្ដឹប វិញលោកបានបង្ហាញរូបថតប្រពន្ធ និងកូនសម្រាកនៅមន្ទីរពេទ្យមួយ ព្រមទាំងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទៀតផង។