• 2018-05-24 03:23:12
  • ជីវិតតារា

ខ្លោចចិត្ត! គ្រូពេទ្យឲ្យ ស៊ឹម ថៃណា ត្រៀមចិត្តចំពោះអាការជំងឺម្តាយ

  • 2018-05-24 03:23:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីពីម្តាយរបស់ខ្លួនបានចូលសម្រាកនៅមន្ទីរពេទ្យអស់ជាច្រើនខែនៅមន្ទីរពេទ្យកាល់ ម៉ែត្រ អាគារតេជោសន្តិភាព ស៊ីម ថៃណា​ តារាចម្រៀងស្រស់សោភាមិនបានឃ្លាតទៅណាឆ្ងាយសូម្បីតែមួយជំហានពីអ្នកម្តាយព្រោះតារាចម្រៀងស្រស់សោភារូបនេះព្រួយបារម្មណ៍ខ្លាំងពីសភាពជំងឺរបស់អ្នកម្តាយខ្លួនថែមទាំងប្រកាសលក់ឡៃឡុងទ្រព្យសម្បត្តិឡើងជិតអស់ពីខ្លួនហើយដើម្បីអ្នកមានគុណខ្លួន។

អ្វីដែលធ្វើឲ្យតារារូបនេះនៅមិនអស់ចិត្តនឹងមិនអាចធ្វើចិត្តបានព្រោះតម្លៃព្យាបាលនៅខាងក្រៅមានតម្លៃថ្លៃហើយក៏មិនមែនថាពេទ្យនៅស្រុកខ្មែរមិនល្អនោះទេតែតារាចម្រៀងរូបនេះពិតជាចង់មើលម្តាយរបស់ខ្លួនឲ្យអស់លទ្ធភាព​ ទោះបីពេទ្យឲ្យនាងនិងក្រុមគ្រួសារត្រៀមចិត្ត ពីអាការជំងឺ ក្រលៀន និងបេះដូងនេះវាពិបាកព្យាបាលខ្លាំងណាស់ហើយសម្រាប់ថ្លៃចាយវាយក៏វាមានតម្លៃថ្លៃមិនធម្មតាក៏ដោយ តែសភាពដែលឃើញម្តាយរបស់ពិបាកនឹងរាំរៃនៅពេលជំងឺធ្វើទុក្ខធ្វើឲ្យនាងហូរទឹកភ្នែកអាណិតម្តាយយខ្លួនខ្លាំងតែមិនដឹងថាត្រូវជួយយ៉ាងម៉េច។

ដោយឡែកសូម្បីតែ កញ្ញា​​ ញឹ​ម ច័ន្ទ ថន ជា​មិត្តភក្តិ​កំសត់កំរតាំងពី​យូរ​មក​ហើយ​នោះ​បាន​ស្វះ​ស្វែងរក​ជំនួយ​មួយ​ចំនួន​​យក​ទៅ​ជួយ​ដល់​ស៊ឹ​ម ថៃ​ណា ។ ចាន់​ថន​បាន​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ម្តាយ​ថៃ​ថា​«​អាណិត​ថៃ​ណា​ណាស់ នៅពេលម្តាយ​ថៃ​ណា​ធ្វើទុក្ខ​ណាស់ បាន​តែ​ថ្នាំ និង​សេរ៉ូម​ជួយ​ទប់​ទេ ខ្ញុំចេញចូលពេទ្យព្រឹកល្ងាចដែល តែយើង​គ្មាន​អ្វី​ក្រៅពី​ប្រឹង​ជួយ​តាម​ល​ទ្ឋ​ភាព និង​លើក​ដៃ​បន់​បារមី​នានា​ជួយ​ឃុំគ្រង​ម្តាយ​ថៃ​ណា​ឱ្យ​នៅ​រឹង​មាំ ប៉ុណ្ណោះ អារម្មណ៍មួយនេះខ្ញុំយល់ច្បាស់ព្រោះខ្ញុំក៏មានម្រាយចាស់ដែរ ​ណាមួយខ្ញុំមានតែទឹកចិត្តបន្តិខបន្តួចកំដរមិត្តភក្តិកំសត់កំរជាមួយគ្នា បើអាចខ្ញុំសូមឲ្យបងប្អូនសប្បុរសជន ក៏ដូចជាមិត្តសិល្បៈជួយគាត់ផង គាត់លក់អស់ហើយមិនគិតសូម្បីខ្លួនឯង ហើយខ្ញុំកំពុង​ខំ​សម្រួល​ចិត្ត​ស្មារតី​គាត់ឲ្យចូល​សិល្បៈ​ពេញទំហឹង​ចាប់​ឱកាស​ឡើង​វិញ​ម្តងទៀត ខ្ញុំមានតែប៉ុណ្នឹងទេ »​។​ តាមសម្តីរបស់​ កញ្ញា​​ ញឹ​ម ច័ន្ទ ថន​ ដែលជាមិត្តជិតស្និតបានរៀបរាប់ប្រាប់ខាងលើ​​ ៕

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ កញ្ញា ញឹម ច័ន្ទថន

មតិយោបល់