- 2018-05-29 00:00:00
- ជីវិតតារា
តារាល្បីៗ ១០រូប មានមុខជំនួញផ្សេងគ្នាក្នុងដៃ
- 2018-05-29 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗ ១០រូប មានមុខជំនួញផ្សេងគ្នាក្នុងដៃ
ចន្លោះមិនឃើញ
មិនមែនតែតារាបរទេសនោះទេសម្រាប់នៅប្រទេសកម្ពុជាក៏ដូចជាតារាល្បីៗទាំង ១០រូប ដែលមានរូបសម្រស់ស្រស់សង្ហារដែលកំពុងតែទទួលបានកេរ្តិ៍ឈ្មោះល្បីពីវិស័យសិល្បៈនិងអ្នកគាំទ្រក្នុងការសម្តែងក៏ដូចជាកំពុងតែមានអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ជាក់ស្តែងតារាទាំងរូបនេះពួកគាត់សុទ្ធសឹងតែមានមុខជំនួញផ្ទាល់ខ្លួនពិសេសទទួលបានការគាំទ្រនឹងជោគជ័យថែមទាំងមានអ្នកខ្លះពង្រីកសាខាទៀតផង៕
តោះចង់ដឹងថាតារារូបពាខ្លះមើលរូបភាពខាងក្រោម៖
១- គង់ ចាន់ស្រីមុំ ជាតារាសម្តែងស្រីឆ្នើមម្នាក់ទាំងរូបសម្រស់នឹងសំបូរទៅដោយអ្នកគាំទ្រនិងជាម្ចាស់ ហាងលក់គ្រឿងសម្អាងស្រីៗដែលមានឈ្មោះ ម៉ូម៉ូ ជាផលិតផលផ្តាច់មុខឈ្មោះតារាស្រីរូបនេះផ្ទាល់ ទាំងភ្នំពេញនឹងខេត្ត៥សាខាថែមទាំងនឹងពង្រីកសាខាបន្ថែមទៀតក្នុងពេលឆាប់ៗ។
២- ម៉ាក សែនសូនីតា ក៏ជាតារាឆ្នើមមានឈ្មោះល្បីល្បាញម្នាក់ដែរទាំងអាជីពសិល្បៈនិងអាជីវកម្ម ភ្ទាល់ខ្លួនសព្វថ្ងៃគឺហាងលក់អាហារសមុទ្រនិងគ្រឿងសមុទ្របោះដុំស្រស់ៗ ឈ្មោះផែសមុទ្រ រហូតមកដល់ពេលនេះគឺបានចែកសិទ្ធសាខាលក់រហូតដល់៤សាខានឹងមានប់ជាបន្តបន្ទាប់ផងដែរ។
៣- សុគន្ធ នីសា មិនត្រឹមតែជាតារាចម្រៀងមានទឹកដមសម្លេងពិរោះប្រចាំផលិតកម្មហង្សមាសទេនឹងទទួលបានអ្នកគាំទ្រនោះទេនាងធ្លាប់មានភាគហ៊ុន ក្នុងហាងលក់គ្រឿងសមុទ្រ «៨មិនា» និងជាម្ចាស់ហាង «ព្រិលគ្រប់រដូវ» និងថែមទាំងមានអាជីវកម្មផ្ទាល់ខ្លួនមួយបែបអាហារសម្រន់ឈ្មោះហាងនំបញ្ចុកខ្ចប់ពិសេសទឹកជ្រលក់ប្រចាំហាងដែលជាស្នាដៃរបស់តារាចម្រៀងរូបនេះផ្ទាល់ផងដែរ។
៤- ឱក សុគន្ធកញ្ញា តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាសដែលពូកែទាញប្រជាប្រិយភាពពីអ្នកគាំទ្រ មិនត្រឹមតែជោគជ័យក្នុងវិស័យចម្រៀងទេ ថែមទាំងមានអាជីវកម្មផ្ទាល់ខ្លួនមួយ ជាសម្អាងការ និងហាងអ៊ុតសក់ដែលដាក់ឈ្មោះតារាចម្រៀងរូបនេះផ្ទាល់តែម្តង។
៥- ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសដែលមានសម្លេងចាស់ជាងវ័យ ក្រៅពីសិល្បៈក៏មានមុខជំនួញ ជាហាងសម្អាងការនឹងរៀបចំពិធីការ ក្នុងកម្មវីធីតូចធំ ហើយដាក់ឈ្មោះហាងតារាចម្រៀងរូប នេះផ្ទាល់តែម្តងផងដែរ។
៦- ករុណា ពេជ្រ មិនត្រឹមជាតារាចម្រៀងល្បីប្រចាំថោនប៉ុណ្នោះទេលោកក៏ជាអ្នកគ្រប់គ្រងនៅផ្សារកុងទ័រ នឺនៅខេត្តសៀមរាប ហើយថែមទាំងជាម្ចាស់ហាង ពីធីការនឹងដេគ័រសម្រាប់ពីធីតូចធំផ្ទាល់ខ្លួនផងដែរ។
៧- អេឡិច ច័ន្ទត្រា ជាតារាសម្តែងផងតារាម៉ូដែលហើយថែមទាំងជាម្ចាស់ជំនួញមួយឈ្មោះ " Alexentertainmentagency " ហៅកាត់ថា "AEA” ក្នុងពិធីតូចធំនានាមានតន្ត្រី អ្នកចម្រៀងអ្នកដើរម៉ូតផ្សេង បន្ទាប់ពីហាងលក់ផលិតផលផ្តាច់មុខរបស់លោកនាំចូលពីតៃវ៉ាន់មួយ ទើបតែបានបិទថ្មីៗ។
៨- ពេជ្រ សោភា តារាចម្រៀងប្រចាំហង្សមាស ដែលល្បីល្បាញតាំងពីចុងឆ្នាំ២០០២ រហូតមកដល់ ២០១៧ សរុបជាង១៥ឆ្នាំនេះ ពិតជាមិនធម្មតាទេ។តារាស្រីរូបនេះ ក៏ជា ថៅកែជ្រក់ជើងមាន់ ផ្សព្វផ្សាយឲ្យបងស្រីរបស់នាង ក្រៅពីនេះ គឺលក់របស់របរបន្តិចបន្តួច តែបើននិយាយពីអាជីវកម្មនាង ពីមុនគឺហាងកាត់សក់និងពេលនេះលក់ផ្តាច់មុខសំលៀកបំពាក់យុវវ័យច្នៃម៉ូតផ្ទាល់តាម online ផងដែរ។
៩- ព្រាប សុវត្ថិកំពូលតារាចម្រៀង ព្រាប សុវត្ថិ ជាតារាចម្រៀងមួយមានតំលៃខ្លួន ថ្លៃបំផុតប្រចាំប្រទេស និង ជាតារាប្រចាំផលិតកម្មហង្សមាសលោកក៏មានហាងកាត់សក់មួយ នៅម្ដុំផ្សារទួលគោក។ កន្លងមកតារាចម្រៀងរូបនេះ ក៏មាន សម្អាងការឈ្មោះថា ព្រាប សុវត្ថិសំអាងការ ផងដែរ ហើយតារាចម្រៀងស្រីៗល្បីៗសុទ្ធតែធ្លាប់ថតផ្សាយឲ្យសំអាងការនេះ។ តែមិនយូរប៉ុន្មាន សំអាងការលោក ក៏បានបិទទ្វារ ហើយសល់តែហាងកាត់សក់មួយប៉ុណ្ណោះ។
១០- វីជេ អាណូ ជាតារាសម្តែងដែលទទួលបានការសរសើរពីអ្នកគាំទ្រខ្លាំងនូវរូបសម្រស់ស្រស់ សោភារបស់នាងហើយថែមជាតារាដែលមានអាជីវកម្មផ្ទាល់ខ្លួនមួយលក្ខណៈហាងអាហារដែលមាន ឈ្មោះបាយសាច់ជ្រូកអាំង Christianនិង ហាងផលិតផលផ្តាច់មុខតាម online ផងដែរ។