
- 2018-05-30 02:40:26
- ជីវិតតារា
សុខ ជំនោរ ញញឹមបិទមាត់មិនជិតក្រោយមានរឿងល្អផ្ទួនៗ
- 2018-05-30 02:40:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ជំនោរ ញញឹមបិទមាត់មិនជិតក្រោយមានរឿងល្អផ្ទួនៗ
ចន្លោះមិនឃើញ
សុខ ជំនោរ កវីនិពន្ធដ៏ល្បីល្បាញ និង ភរិយាសំណព្វចិត្តបានចាប់ដៃគ្នាចូលរោងជ័យកាលពីចុងឆ្នាំ ២០១៧។ ក្រោយពីបង្ហាញភាពផ្អែមផ្ហែមក្នុងបណ្តាញទំនាក់ទំនងសង្គមមិនដែលដាច់ ថ្មីៗនេះគូស្វាមីភរិយា១គូនេះមានដំណឹងល្អផ្ទួនៗគ្នា។
ដំណឹងល្អទី១ គឺភរិយាលោកកំពុងពពោះកូនដំបូង ធ្វើឲ្យកវិរូបនេះរំភើបជាខ្លាំងក្នុងការត្រៀមខ្លួនធ្វើជាឪពុក។ លោក សុខ ជំនោរ បានបញ្ជាក់ថានៅពេលនេះភរិយាលោកមានទម្ងន់បានចំនួន ៩សប្ដាហ៍ហើយ។ ចំពោះលោក កូនចង់បានទាំងពីរ កូនស្រីក៏បាន កូនប្រុសក៏ឥតបញ្ហា។
ចំណែករឿងល្អទី២ លោក និងភិរិយាសំណព្វចិត្តកំពុងបើកអាជីវកម្មថ្មីមួយទៀត គឺហាងលក់អង្ករ មានឈ្មោះថា "ស្រែខ្មែរ" ដោយភិរិយារបស់លោកជាអ្នកកាន់កាប់ក្នុងជំនួយលក់អង្ករបោះដុំ-រាយ ដោយអះអាងថាធម្មជាតិសុទ្ធសាធមិនមានជាតិគីមីឡើយ។