• 2018-05-29 08:21:00
  • ជីវិតតារា

ស្លៀក​ពាក់​អ៊ីចឹង​ទៅ​ ​​កូន​ប្រុស​ យក់ ថិតរដ្ឋា ពេញ​កំលោះ​ស្ដូក​សង្ហា​មិន​ចាញ់​ឪពុក

  • 2018-05-29 08:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្លៀក​ពាក់​​ខោ​អាវ​ធំ​មួយ​ឈុត​កូន​ប្រុស​ច្បង​ យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ពេញ​កំលោះ​ស្ដូក​​តែ​ម្ដង រីឯ​រូប​រាង​ស្រស់​ស្រស​សង្ហា​មិន​ចាញ់​ឪពុក​ខ្លួន​សូម្បី​បន្តិច។

ការ​ស្លៀក​ពាក់​​មួយ​ឈុត​​យ៉ាង​ស្រស់​​ស្អាត​នេះ​ បើ​តាម​ ឃុំរដ្ឋា ណាលីដូ អាយុ​ ១០ឆ្នាំ​ត្រូវ​ជា​កូន​តារា​ចម្រៀង​ខាង​លើ​​និយាយ​ថា គឺ​អ្នក​ម្ដាយ​ខ្លួន​ជា​អ្នក​រៀប​ចំ​ចាត់​ចែង​​ឲ្យ​ទាំង​អស់​​ ទើប​មើល​ទៅ​​សង្ហា​ដូច​ពេញ​កំលោះ​ស្ដូក។

ក្មេង​ប្រុស​តូច​រូប​នេះ​បន្ថែម​ថា៖ “ឥឡូវ​ហ្នឹង​ខ្ញុំ​រៀន​ថ្នាក់​ទី៤ ហើយ​នៅ​ថ្ងៃ​នេះ​​ខ្ញុំ​មក​ចូល​រួម​​សម្ពោធ​រឿង​​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ប៉ា​ម៉ាក់​ខ្ញុំ​ ដែល​ជា​តួ​អង្គ​សម្ដែង​ក្នុង​រឿង​ហ្នឹង"។

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់