• 2018-05-31 05:30:00
  • ស្ទីលតារា

គាប់​ជួន​​ម្ល៉េះ​!​ ជាឡាយ និង​វៃហាំង ​ចាយ​​ក្បែរ​ម៉ឺន​ដុល្លារ​ទិញ​សម្លៀក​បំពាក់​ក្នុង​១ឆ្នាំៗ

  • 2018-05-31 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ​តារា​សម្ដែង​ លឹម ជាឡាយ និង ខាត់ វៃហាំង មមាញឹក​ខ្លាំង​ជាមួយ​ការងារ​សិល្បៈ​​​ស្ទើរ​រក​ពេល​សម្រាក​មិន​ចង់​បាន។ ជាពិសេស​​ទាក់​ទង​រឿង​សម្ដែង​តែម្ដង​ដល់​ថ្នាក់​ធ្វើ​ឲ្យ​កំលោះ​សង្ហា​ទាំង​ពីរ​រូប​នេះ ចាយ​លុយ​​ក្បែរ​ម៉ឺន​ដុល្លារ​អាមេរិក​​ក្នុង​១ឆ្នាំ​ៗ​​ ដើម្បី​ទិញ​សម្លៀក​បំពាក់​ថត​រឿង និង​ចូលរួម​កម្មវិធី​ផ្សេងៗ។

តួឯក​ប្រុស​​ក្នុង​រឿង​ "ថ្ងៃ​មុន​ស្អប់​ ថ្ងៃ​នេះ​ស្រឡាញ់" លឹម ជាឡាយ បង្ហើប​ថា ក្នុង​១ឆ្នាំៗ​​ខ្លួន​ចំណាយ​លុយ​មិន​ក្រោម​ ៦ ០០០ ទៅ ៧ ០០០ ដុល្លារ​អាមេរិក​នោះ​ទេ ដើម្បី​ទិញ​សម្លៀក​បំពាក់​ថត​រឿង និង​ចូល​រួម​កម្មវិធី​​ផ្សេង​ៗ​ដូច​ជា​ មង្គលការ និង​ខួប​កំណើត​ជាដើម។ ម្យ៉ាង​ទៀត​ក្នុង​នាម លោក​ជា​អ្នក​សិល្បៈ​​​មិន​ត្រូវ​ធ្វើ​អ្វី​ដដែល​ៗ​ឡើយ ត្រូវ​យក​អ្វី​ដែល​ថ្មី​ដើម្បី​បំពេញ​ចិត្ត​ទស្សនិកជន។

ការ​ចំណាយ​ថវិកា​ច្រើន​​ទិញ​សម្លៀក​បំពាក់​អស់​ខ្ទង់​​ក្បែរ​ម៉ឺន​ដុល្លារ ដូច្នេះ​ដោយ​​សារ​តែ​ក្នុង​១ឆ្នាំ លោក​ទទួល​ថត​​​ចន្លោះ​ពី​ ៤ ទៅ ៥រឿង​ ហើយ​ការ​ស្លៀក​ពាក់​ត្រូវ​ផ្លាស់​ប្ដូរ​​​គ្រប់​ពេល​ នៅ​រឿង​ថ្មីៗ​ក្រោយ​ទៀត​មិន​អាច​យក​ដដែល​មក​ស្លៀក​បាន​ទេ។

លោក​ថា៖“តែ​បើ​រឿង​ថត​បែប​លក្ខណៈ​ស្រុក​​ស្រែ​មិន​សូវ​ចំណាយ​អស់​ច្រើន​ទេ យើង​អាច​យក​សម្លៀក​បំពាក់​ចាស់​ៗ​ដែល​យើង​ថត​កន្លង​មក​យក​មក​ស្លៀក​បាន​ មិន​ដូច​រឿង​ដើរ​តួ​កូន​អ្នក​មាន​នៅ​ក្រុង​ទេ សម្លៀក​បំពាក់​ដឹង​តែ​ថ្មី​រហូត​ហើយ"។

បើ​និយាយ​ពី​តួ​ឯក​ប្រុស​ក្នុង​រឿង "អនុស្សាវរីយ​​ថ្ងៃ​ចូល​ឆ្នាំ" ខាត់​ វៃហាំង វិញ​​ចំណាយ​មិន​ខុស​ពី​ លឹម ជាឡាយ ឡើយ​ដោយ​ក្នុង​មួយ​ឆ្នាំ​លោក ត្រូវ​ចាយ​លុយ​ពី​ ៦ ០០០ ទៅ​ ៨ ០០០ ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​សម្លៀក​បំពាក់​ថត​រឿង និង​ចូល​រួម​កម្មវិធី​ផ្សេង​ៗ។

រូប​ថត​ផ្ដល់​សិទ្ធិដោយ​ ខាត់ វៃហាំង

បាន​ជា​ ខាត់ វៃហាំង ចំណាយ​លុយ​ច្រើន​ដូច្នេះ​ក្នុង​ការ​ទិញ​សម្លៀក​បំពាក់​​ថត​រឿង​ ព្រោះ​ភាគ​ច្រើន​រឿង​ដែល​​លោក​ទទួល​ថត​សុទ្ធ​តែ​រឿង​ភាគ​ ប្រើ​រយៈ​ពេល​យូរ​ក្នុង​ការ​ថត។

“ហើយ​​សម្រាប់​ខ្ញុំ​មនុស្ស​ប្រុស​ចំណាយ​អស់​ប៉ុណ្ណឹង​ក្នុង​១ឆ្នាំ ហើយ​ខ្ញុំ​គិត​ថា មនុស្ស​ស្រី​​គាត់​ចំណាយ​អស់​ច្រើន​លើស​ហ្នឹង​ទៀត​ ព្រោះ​មនុស្ស​ប្រុស​អាច​ប្រើ​ខោ​​ដដែល​បាន គ្រាន់​តែ​ប្ដូរ​អាវ​​ច្នៃ​ទៅ​តាម​ហ្នឹង បើ​ថា​មនុស្ស​ស្រី​វិញ​បើ​ប្ដូរ​គឺ​ប្ដូរ​ទាំង​អស់​ហើយ"៕

រូប​ថត​ផ្ដល់​សិទ្ធិដោយ​ ខាត់ វៃហាំង

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់