- 2018-05-31 10:15:41
- ជីវិតតារា
ពិតទេ គៀត សុវណ្ណាឡាង ភ្ជាប់ពាក្យស្ងាត់ៗនឹងបុរសជំនួញ ខណៈលែងល្អូកល្អិន នឹង លឹម ជាឡាយ
- 2018-05-31 10:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតទេ គៀត សុវណ្ណាឡាង ភ្ជាប់ពាក្យស្ងាត់ៗនឹងបុរសជំនួញ ខណៈលែងល្អូកល្អិន នឹង លឹម ជាឡាយ
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ មានលេចឮដំណឹងថា កញ្ញា គៀត សុវណ្ណាឡាង បានភ្ជាប់ពាក្យស្ងាត់ៗជាមួយនឹងបុរសជំនួញម្នាក់។ យ៉ាងណាតារាសម្ដែងរូបនេះ បានច្រានចោលទាំងស្រុង ដោយអះអាងថា ជារឿងមិនពិត ហើយខណៈនេះ កញ្ញាមិនទាន់មានម្ចាស់ចិត្តនៅឡើយទេ។
ពាក្យចចាមអារ៉ាមនេះ បានកើតឡើង ក្រោយនាង និង បុរសសង្ហា លឹម ជាឡាយ លែងល្អូកល្អិននឹងគ្នាដូចមុន។ យ៉ាងណាតារាសម្ដែងរូបនេះ បានបញ្ជាក់ថា រឿងទាំងពីរ សុទ្ធតែមិនពិតដូចគ្នា។
កញ្ញា គៀត សុវណ្ណាឡាង លើកឡើងថា ភាពស្និទ្ធស្នាលជាមួយលោក លឹម ជាឡាយ កន្លងមក គ្រាន់តែជាតារាសម្ដែងធ្លាប់ថតភាពយន្តរួមគ្នាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះឡើយ។ រឿងទៅភ្ជាប់ពាក្យស្ងាត់ៗ ព្រោះតែលែងស្និទ្ធស្នាលនឹង លឹម ជាឡាយ គឺជារឿងមិនអាចទៅរួច។ សុវណ្ណាឡាង បន្តថា ប្រសិនបើភ្ជាប់ពាក្យមែន កញ្ញាគ្មានអ្វីត្រូវលាក់បាំងនោះឡើយ ព្រោះការលាក់បាំងរឿងគូស្នេហ៍ ជារឿងមិនសូវមានប្រយោជន៍ ព្រោះមុន និងក្រោយ ទស្សនិកជនគង់តែដឹង។
អតីតតារាចម្រៀង ដែលបានងាកមកប្រឡូកភាពយន្ត ទទួលស្គាល់ថានាងពិតជាមានបុរសជាច្រើនតាមសុំស្នេហ៍នាងពិតមែន ក៏ប៉ុន្តែនាងមិនទាន់ស្វែងរកដៃគូជីវិតពិតបាននៅឡើយ ព្រោះសុទ្ធតែនៅមើលចិត្តគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយកញ្ញា គៀត សុវណ្ណាឡាង ហាក់មិនទាន់ចង់គិតរឿងគូស្នេហ៍ទេ ដោយចង់ពង្រឹងស្នាដៃសិល្បៈឱ្យកាន់តែខ្លាំងថែមទៀត ខណៈទីផ្សារភាពយន្ត និងការឈរជាតំណាងផលិតផលនានា កំពុងមមាញឹកខ្លាំង៕