• 2018-06-05 04:25:20
  • ជីវិតតារា

ហេង ស្រីពេជ្រ បញ្ជាក់​រឿងលួច​ទៅ​រៀប​ការ​ស្ងាត់ៗ

  • 2018-06-05 04:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​ត្រូវ​ប៉ាន់តែ​តួ​ជំទាវ កញ្ញា ហេង ស្រីពេជ្រ បាន​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ក៏​​ដូច​ជា​មិត្តភ័ក្ដិ​ក្នុង​សិល្បៈ​ភ្ញាក់ផ្អើល​មិន​តិច​ឡើយ នៅ​ពេល​ដែល​តារា​ស្រី​រូប​នេះ បាន​បញ្ចេញ​រូប​ក្នុង​ឈុត​កូន​ក្រមុំ ដោយ​មិន​មាន​កូន​កំលោះ ។ ការ​ភ្ញាក់​ផ្អើល​នោះ គឺ​សង្ស័យ​ថា នាង​អាច​ទៅ​រៀប​ការ​ស្ងាត់ៗ ​ឬ​គ្រោង​នឹង​ចូល​រោង​ការ​ឆាប់ៗ​នេះ។

សាមី​ខ្លួន​បាន​ឲ្យ​ដឹង​ថា ជា​ការ​ពិត​គឺ​មាន ​Fans ក៏​ដូច​ជា​មិត្តភ័ក្ដិ​​បាន​ឆាត​មក​សួ​នាង​​​ជា​ច្រើន ពី​ការ​បញ្ចេញ​រូប​​ខាង​លើ ដោយ​ម្នាក់​ៗ​បាន​​​ដាក់​ការ​សង្ស័យ​ថា នាង​គ្រោង​រៀប​ការ​ហើយ។ នាង​ថា មាន​ពេល​ខ្លះ​​ខ្លួន​ក៏​កុហក​លេង​ថា បាន​រៀប​ការ​រួច​ហើយ ធ្វើ​មិត្តភ័ក្ដិ​មួយ​ចំនួន​បន្ទោស​នាង ហេតុអ្វី​មិន​ប្រាប់​ពួក​គេ​ផង​ថ្ងៃ​រៀប​ការ​នោះ។

តារា​សម្ដែង​ដែល​ត្រូវ​ប៉ាន់​តែ​តួ​ជំទាវ​រូប​នេះ​បាន​បញ្ជាក់​ថា រូប​ក្នុង​ឈុត​កូន​ក្រមុំ​នោះ គឺ​នាង​បាន​ថត​ឲ្យ​សម្អាង​ការ​មួយ មិនមែន​ជា​ការ​រៀប​ការ​ឡើយ។ នាង​​​ថ្លែង​ថា រៀប​ការ​ជា​មួយ​អ្នក​ណា បើ​បច្ចុប្បន្ន​នាងមិន​ទាន់​រក​ឃើញ​ម្ចាស់​បេះ​ដូង​នៅ​ឡើយ​​ផង​ហ្នឹង។

ហេង ស្រីពេជ្រ បាន​លើក​ឡើង​ថា រឿង​គូ​អនាគត​មិន​មែន​នាង​មិន​គិត​នោះ​ឡើយ ប៉ុន្តែ​ធ្វើ​ម៉េច​បើមិន​ទាន់​ដល់​​គូ បើ​ទោះបី​ជា​រាល់​ថ្ងៃមាន​អ្នក​តាម​ស្រលាញ់​​​ច្រើន តែ​ហាក់​ដូច​ជា​មិន​ទាន់​ត្រូវ​ចិត្ត​នៅ​ឡើយ។

តារា​ស្រី​មាន​កំណើតមក​ពី​ខេត្តកំពង់​ឆ្នាំង​រូប​នេះ​​បាន​ថ្លែង​បន្ត​ថា រាល់​ថ្ងៃ​នាង​គិត​រឿង​គ្រួសារ​ជាងគូអនាគត​ខ្លួន​ឯង ថត​ភាពយន្ត​ស្ទើរ​គ្មាន​ពេល​សម្រាក បាន​ប្រាក់​មក​គឺ​ដើម្បី​សម្រួល​ជីវភាព ជា​ពិសេស​ទិញ​ថ្នាំ​ព្យាបាល​​​ឪពុក ​​ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ កាល​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​ច្រើន​ឆ្នាំ​កន្លង​មក។ រឿងគូ​អនាគត ដល់​ពេល​ណា​ពេល​នោះ​ទៅ មិន​បង្ខំ​ឡើយ៕

​​

អត្ថបទៈ ស៊ុនហួត

រូបភាពៈ ហ្វេសប៊ុក ហេង ស្រីពេជ្រ

មតិយោបល់
អត្ថបទថ្មី