• 2018-06-06 02:33:37
  • ជីវិតតារា

យក​កូន​ទី៣​​ម្ដង​នេះ​​ស្វាមី​ យក់ ថិតរដ្ឋា ខ្លាច​មិន​សម្រេច​ក្ដី​បំណង

  • 2018-06-06 02:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​កូន​ប្រុស​ពីរ​នាក់​ ជា​ចំណង​ដៃ​ជាង​ ១០​ឆ្នាំ​មក​នេះ​ ឃុំ ប៉ុណ្ណាដែត ត្រៀម​សុំ​ប្រពន្ធ​យក​កូន​ទី៣ តែ​លោក​ខ្លាច​មិន​សម្រេច​ក្ដី​ប្រាថ្នា​ទៅ​តាម​អ្វី​ ដែល​ខ្លួន​ និង​ប្រពន្ធ​ចង់​បាន។

ស្វាមី​ យក់ ថិតរដ្ឋា និយាយ​ថា ខ្លួន​ និង​ប្រពន្ធ​បាន​ពិភាក្សា​គ្នា​រួច​ហើយ​ចំពោះ​រឿង​យក​កូន​ទី៣។ តែ​លោក​ព្រួយ​បារម្ភ​រឿង​​​​មួយ​ខ្លាច​មិន​ទទួល​​​បាន​​កូន​ស្រី​សម​តាម​បំណង​​ ​ព្រោះ​ខ្លាច​កូន​លើក​ក្រោយ​ប្រុស​ទៀត។ ដូច្នេះ​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​ ខ្លួន​ និង​ភរិយា​មាន​តែ​ទៅ​ជួប​​គ្រូ​​ពេទ្យ​ហើយ​។

លោក​ថា៖​"កូន​លើក​ក្រោយ​នេះ​ ខ្ញុំ​និង​ប្រពន្ធ​​ចង់​បាន​កូន​ស្រី​ ទើប​គិត​គ្នា​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ព្រោះ​ខ្លាច​បាន​កូន​លើក​ក្រោយ​ប្រុស​ទៀត។ គ្រូ​ពេទ្យ​ដែល​ពួក​យើង​គ្រោង​ទៅ​ជួប​គឺ​នៅ​ស្រុក​ខ្មែរ​នេះ​ឯង​ មិន​មែន​ពេទ្យ​ក្រៅ​ប្រទេស​ទេ"។

រឿង​យក​កូន​ទី​​៣ នេះ​ដែរ​ ឃុំ ប៉ុណ្ណាដែត និង​ យក់ ថិតរដ្ឋា ​​មិន​ទាន់​សម្រេច​​យក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ដោយ​សារ​តែ​អំឡុង​ពេល​នេះ​លោក និង​ភរិយា​មាន​ការ​ងារ​រវល់​រៀង​ៗ​ខ្លួន​ស្ទើរ​ដក​ឃ្លា​ពុំ​រួច មាន​តែ​រង់ចាំ​២ ទៅ​ ៣​ឆ្នាំ​ទៀត​សិន។

យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត បាន​ចូល​រោង​ការ​ជាមួយ​គ្នា​អំឡុង​ឆ្នាំ​ ២០០៥ បើ​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៨ នេះ​មាន​រយៈ​ពេល​ ១៣ឆ្នាំ​ហើយ​ ដែល​អ្នក​ទាំង​ពីរ​​​បាន​រួម​រស់​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​ ដោយ​ទទួល​បាន​កូន​ប្រុស​ ២ ​នាក់​ជា​ចំណង​ដៃ​។ កូន​ទី​១​ឈ្មោះ ឃុំរដ្ឋា ណាលីដូ អាយុ​ ១០ឆ្នាំ​ រៀន​ថ្នាក់​ទី​៤​ ​ចំណែក​ឯ​កូន​ទី​២​ឈ្មោះ ឃុំ​​រដ្ឋា ណាលីឌី អាយុ​​៣​​ឆ្នាំ៕

​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់