• 2018-06-14 08:00:00
  • ជីវិតតារា

ក្ដៅ​ៗ​! ពាក្យ​សម្ដី​ នីឡា ក្រោយ​អតីត​គូ​ដណ្ដឹង​​ភ្ជាប់​​​ពាក្យព្រឹក​មិញ

  • 2018-06-14 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​​អតីត​គូ​ដណ្ដឹង​បាន​ភ្ជាប់​ពាក្យ​នៅ​ព្រឹក​មិញ​នេះ ស្រី​ស្អាត​ នីឡា បាន​សម្ដែង​នូវ​អារម្មណ៍​ធម្មតា​ មិន​ខ្វាយ​ខ្វល់​អ្វី​ទាំង​អស់​ ព្រោះ​នាង និង​គេ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​យូរ​ហើយ។

រូបភាពហ្វេប៊ុក នីឡា

នីឡា ថា ខ្លួន​បាន​ដឹង​ហើយ​ចំពោះ​ព័ត៌មាន​អតីត​គូ​ដណ្ដឹង​ភ្ជាប់​​ពាក្យ ហើយ​នាង ក៏​គ្មាន​រឿង​អ្វី​ត្រូវ​ខ្វាយ​​ខ្វល់ឈឺ​ចិត្ត​​ស្អិត​ទ្រូង​អី​ដែរ​។ បច្ចុប្បន្ន​​ខំ​ធ្វើ​តែ​ការ​ងារ​ដើម្បី​រក​លុយ​ឲ្យ​បាន​ច្រើន​ ​គ្មាន​ពេល​វេលា​​ទៅ​ច្រណែន​ឈ្នានីស​​ គុំកួន​ឬ ស្អប់​អ្នក​ណា​ម្នាក់​ឡើយ។

បន្ថែម​ពី​នេះ​កូន​ស្រី​ តាវ៉ិចទ័រ រូប​នេះ​ក៏​បាន​ជូន​ពរ​ទៅ​កាន់​អតីត​គូ​ដណ្ដឹង​ថា៖"ខ្ញុំ​ជូន​ពរ​ឲ្យ​ពួក​គាត់​ស្រឡាញ់​គ្នា​រហូត​ទៅ និង​សុំ​ឲ្យ​គាត់​យល់​​ពី​ចិត្ត​​មនុស្ស​ស្រី​ដែល​ជា​គូ​ដណ្ដឹង​គាត់​ឲ្យ​បាន​ច្រើន"។

អតីតគូដណ្តឹង នីឡា និងគូដណ្តឹង (រូបភាពពីហ្វេសប៊ុក DaraVuth Deb)

ចុចអាន៖អតីត​គូដណ្ដឹង​ នីឡា ភ្ជាប់​ពាក្យ​បាត់​ ថែម​ទាំង​កំណត់​ថ្ងៃរៀប​ការ​ទៀត​​

​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់