• 2018-06-16 02:30:00
  • ជីវិតតារា

មិត្តភ័ក្ដិមាន​គូអស់ក្ដី ក៏ James Ma មិនខ្វល់ដើររកនាំហត់ ស្រេចលើទេវតាប្រទាន

  • 2018-06-16 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​រួម​អាជីព​ជា​ច្រើន​មាន​គូគាប់​ប្រចាំ​ចិត្ត​សឹង​គ្រប់​គ្នា ប៉ុន្តែ​សម្រាប់​កំលោះ​សង្ហា​ James Ma វិញ​ដូចជា​មិន​ខ្វល់​ ឬ​យក​ចិត្ត​ទុក​ដាក់​នឹង​បញ្ហា​នេះ​ឡើយ។

ផ្ដល់​បទ​សម្ភាស​ក្នុង​ពិធី​ក្រុង​ពាលី​រឿង​ថ្មី​មាន​ចំណងជើង​ថា​ "Klin Gasalong” បុរស​ញញឹម​ស្រស់​រូប​នេះ​ បាន​អះអាង​យ៉ាង​ច្បាស់​ថា​បច្ចុប្បន្ន​ ខ្លួន​នៅ​ទំនេរ​ស្អាត។ ប្រសិន​ថ្ងៃ​ណា​មួយ​លោក​មាន​មិត្ត​ស្រី​ លោក​នឹង​បើក​បង្ហាញ​ទៅ​កាន់​គ្រប់គ្នា​ ដោយ​មិនព្យាយាម​លាក់បាំង​ឡើយ​ ព្រោះ​នេះ​ជា​រឿង​ល្អ។ មួយ​វិញ​ទៀត​ James ក៏​ចូលរួម​អបអរ​សម្រាប់​អ្នក​ដែល​មាន​គូស្នេហ៍​ប្រចាំ​ចិត្ត​រៀងៗ​ខ្លួន​ដែរ។

តារា​ប៉ុស្តិ៍​លេខ​ ៣​រូបនេះ​បាន​បញ្ជាក់​ទៀត​ថា​ លោក​មាន​មិត្ត​ភ័ក្ដិ​ច្រើន​ ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ ប៉ុន្តែ​ពួកគេ​ទាំង​នោះ​លោក​សុទ្ធ​តែ​ជា​មិត្ត​ធម្មតា​ គ្មាន​អ្វី​លើស​ពី​នេះ​ទេ។ សម្រាប់​តារា​ស្រី​ៗ​វិញ​ ភាគ​ច្រើន​ពួកគេ​មាន​គូស្នេហ៍​រៀងៗ​ខ្លួន​អស់​ហើយ។

ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​ថា​ James Ma នឹង​មិនព្យាយាម​ដើរ​ស្វែង​រក​ស្នេហ៍​ពិត​នោះ​ទេ ព្រោះ​លោក​ជឿ​ជាក់​ច្បាស់​ព្រហ្មលិខិត​ និង​និស្ស័យ។ ប្រសិន​វា​ជា​ស្នេហ៍ទេវតា​ចារ​មក​ នោះ​វា​នឹង​មក​រក​លោក​ដោយ​ឯកឯង៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី