• 2018-06-19 07:28:49
  • ជីវិតតារា

មិនមែនគ្រប់គ្នាធ្វើបានទេ! ណាណា បង្ហើបគន្លឹះជោគជ័យ៥ចំណុចក្នុងការងារសិល្បៈ

  • 2018-06-19 07:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​វោហារ​សព្ទ​ ជោគជ័យ​លើការប្រើពាក្យពេជន៍ កញ្ញា ណាណា បង្ហើបពីភាពជោគជ័យ​ក្នុង​អាជីពជាពិធីការិនី ពិសេសការងារក្នុងវិស័យសិល្បៈដូចជា ការថតវីដេអូផ្សាយពាណិជ្ជកម្ម និងវីដេអូ​អប់រំរបស់ខ្លួន។ ក្នុងនោះមាន ៥ ចំនុច ដែលកញ្ញា ណាណា សូមចូលរួមចែករម្លែកដល់មិត្តសិល្បករ​ក៏ដូចជាយុវវ័យសម័យថ្មី​ដែលមានក្តីស្រមៃចង់ក្លាយជា បុគ្គលជោគជ័យ សាងស្នាដៃ និងកិត្តិយស​លើវិស័យសិល្បៈ ឬការងារនានា។

ឌីជេ ណាណា

១. ត្រូវ​ទម្លាប់​ងើប​ពី​ព្រលឹម រូតរះ​ទៅ​កន្លែង​ការងារ ឬ​កន្លែង​ថត​ ឱ្យ​បាន​មុន​ការ​កក់​ស្ទះ​ចរាចរណ៍​។ ពិធីការិនី​ពីរ​ភាសា​ដ៏​ចំណាន ណាណា លើក​ឡើង​ថា ជាក់ស្ដែង​ការ​ស្ទះ​ចរាចរណ៍ជារឿងទូទៅ​ហើយក្នុងទីក្រុងភ្នំពេញនេះ ចឹងហើយទើបកញ្ញា តែងតែរៀបចំខ្លួនត្រៀមទុក និងចេញដំណើរទៅកន្លែងធ្វើការឱ្យបានមុនពេលមានការកក់ស្ទះ។ កញ្ញា ថា ៖ « ស៊ូទៅរង់ចាំក្រុមការងារ​តែកុំឱ្យក្រុមការងារជាច្រើនចាំយើងតែម្នាក់»។

ឌីជេ ណាណា ពេលបំពេញការងារថត

២. បង្ហាញ​ទំនួល​ខុស​ត្រូវ​ និង​ការ គោរព​ដល់​ដៃគូ​សហការ ឬ​អតិថិជន ដែលមានបំណង​ផ្តល់ការងារ​ដល់យើង។ អ្វីដែលសំខាន់នោះ គឺ កញ្ញា តែងតែគោរពតាមការណាត់ជួបរបស់ម្ចាស់ផលិតផល​ពាណិជ្ជកម្ម ឬអ្នករៀបចំកម្មវិធីនានា ដែលត្រូវការកញ្ញា ធ្វើ​ជា​ពិធី ការិនី ឬថតវីដេអូផ្សព្វផ្សាយ​ជូន តាមម៉ោងសន្យា ទៀងទាត់ពេលវាលាជានិច្ច។

៣. ងាក​មក​ការ​ផលិត ឬ​ការ​ធ្វើការ​វិញ កញ្ញា ណាណា ប្រាប់​ថា​ត្រូវ​ចេះទុកចិត្តក្រុមការងាររបស់ខ្លួន​និងផ្តល់ឱកាសឱ្យក្រុមការងារធ្វើនោះដោយមានទំនួលខុសត្រូវ។ កញ្ញា ណាណា ថាបើទុកចិត្តលើ​ការងាររបស់ក្រុមការងារហើយ ទើបធ្វើការងារនោះជាមួយ បើមិនទុកចិត្តទេ គឺមិនប្រថុយ ពិសេស​កញ្ញា ក៏មិនជ្រៀតជ្រែកការងារ ឬតួនាទីរបស់ក្រុមការងារដែលកញ្ញាទុកចិត្តនោះដែរ។

ឌីជេ ណាណា ពេលបំពេញការងារថត

៤. ខុសពីតារាសម្តែងដ៏ទៃ ដែលត្រូវចេះបត់បែន លើការសម្តែង និងការងារក្នុងវិស័យសិល្បៈ កញ្ញា ណាណា ដាច់ខាត់មិនសម្តែង ឬ បង្ហាញ​វត្តមាន​ក្នុង​វីដេអូ​ណា​ដែល​មិនមែន​ជា​ខ្លួន​ឯង​។ បែបនេះ​មាន​ន័យ​ថា​ កញ្ញា ពេញចិត្តសម្តែង ឬថតវីដេអូ ណា​ដែល​តួក្នុងវីដេអូជាតួពិតរបស់ខ្លួនឯងផ្ទាល់ ព្រោះនេះជាការរក្សាអត្តសញ្ញាណរបស់ខ្លួនផង។ ណាមួយកញ្ញា ណាណា សារភាពថា កញ្ញា មិនមែនជាតួសម្តែងភាពយន្តស្រាប់ ហើយ​បើ​សម្តែង​លើមុខកាម៉េរា​ក្រៅ​ពី​តួ​ជា​ខ្លួន​ឯង​គឺ​ថា​កញ្ញា​មិន​ចេះ​សម្តែង​នោះ​ទេ​។

ឌីជេ ណាណា និង លោកប៉ែនចំរុង ពេលបំពេញការងារថត

៥. ចំនុចនេះ កញ្ញា ថាជាលក្ខណៈពិសេសដែលអតិថិជន ភាគច្រើនពេញចិត្តការងាររបស់​កញ្ញា​ណាណា លើការថតវីដេអូ ពាណិជ្ជកម្ម និងវីដេអូអប់រំនានា។ ដោយសារក្នុងពេលប្រជុំ និងមុនសម្រេចចុះកុត្រាលើគំរោងថតនីមួយៗ ខាងក្រុមហ៊ុន ឬអតិថិជន ទទួលបានការផ្តល់​ជម្រើស​លើការផលិតវីដេអូនោះមិនក្រោម ៣ វិធីទេ។ មុនការផលិត និងផ្សព្វផ្សាយនោះ កញ្ញា បានចំណាយពេលគូសវាស គិតគូរពីគម្រោងនោះជាមុន និងច្រើនវិធី ដើម្បីងាយស្រួលដល់អតិថិជនជ្រើសរើស និងពិចារណាលើគុណភាព ជាមួយនឹងតម្លៃការងារ ពិសេស​លទ្ធផល​ដែល​ទទួល​បាន​មក​វិញ​ក្នុងទំហំនៃការចំណាយទាំងនោះ៕

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ ឌីជេណាណា

មតិយោបល់