• 2018-07-14 05:06:24
  • ស្ទីលតារា

​មក​ដឹង​អាយុ​របស់​​តារា​ជើង​ចាស់​​​ ៣​រូប មាន​សម្រស់​នៅ​តែ​ស្អាត​

  • 2018-07-14 05:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រឡូក​ក្នុង​សិល្បៈ​មិន​តិច​ជាង​២០​ឆ្នាំ តារា​ជើង​ចាស់​បី​រូប​គឺ​ អ្នក​នាង ហ៊ឺម ស៊ីវន អ្នក​នាង សួន ចន្ថា និង​អ្នក​នាង ប៉ែន សុ​ផា​នី នៅ​តែ​រក្សា​សម្រស់​បាន​ស្រស់​ផូ​រផង់ មិន​ស្រក​ស្រុត​តាម​វ័យ​នោះ​ទេ។

​​១ អ្នក​នាង ហ៊ឺម ស៊ី​វន មាន​វ័យ​ ៤៨​ឆ្នាំ ​ ​​សុខភាព​និង​សម្រស់​របស់​ម្ចាស់​បទ "ទឹក​ភ្នែក​ភរិយា" ​នៅ​តែ​ស្រស់​ស្អាត។ ​តារា​ចម្រៀង​សំ​លេង​ស្រទន់​រូប​នេះ​ ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សរសើរ​ ពី​រូប​សម្រស់​មិន​ចេះ​ចាស់​តាម​អាយុ​ របស់​អ្នក​ស្រី ហឹម ស៊ីវន យ៉ាងខ្លាំង បើ​ទោះ​ជា​មាន​ កូន​ប្រុសស្រីធំៗ​អស់​ទៅ​ហើយ​ក្តី ។​​​​

២ អ្នក​នាង​ សួន ចន្ថា ម្ចាស់​បទ​ "​កាម​ទេព​ស្នេហ៍" មាន​វ័យ ៤៦​ឆ្នាំ​ហើយ​ក្នុង​ឆ្នាំ​ថ្មី​នេះ​។ មហាជន​តែង​លាន់​មាត់​សរសើរ​ថា តារា​ចម្រៀង​និយម​ច្រៀង​ចង្វាក់​ប្រជាប្រិយ​រូប​នេះ ពិត​ជា​ស្រស់​ស្អាត​ផូ​ផង់ បើ​ទោះ​ជា​មាន​ស្វាមី​ និង​កូន​ច្រើន​ឆ្នាំ​ទៅ​ហើយ។ ​ ​​

រូប​ថត៖ FB Soun Chantha

៣ អ្នក​នាង ប៉ែន សុ​ផា​នី ទោះ​ជា​ឈាន​ចូល​វ័យ ៤៧ ឆ្នាំ​ក៏​ពិត​មែន​ តែ​តារា​សម្ដែង​ជំនាន់​ទសវត្ស​៩០ នៅ​តែ​រក្សា​ស្ទីល​តែង​ខ្លួន​មិន​ចាញ់​តារា​ជំនាន់​ក្រោយ​នោះ​ទេ។ តារា​សម្ដែង​នៅ​តែ​រក្សា បាន​ប្រជា​ប្រិយ​ភាព​រូប​នេះ​ តែង​ទទួល​បាន​ការ​សរសើរ​ពី​ទស្សនិកជន​ថា សម្រស់​នៅ​តែ​ក្មេង​ស្អាត ទោះ​ប្រឡូក​សិល្បៈ​ច្រើន​ឆ្នាំ​ក៏​ដោយ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់