• 2018-07-18 08:53:04
  • ជីវិតតារា

ស៊ូ ស៊ីរីកា​ ជម្រះមន្ទិលរឿងមានស្នេហាជាមួយតារាប្រុសក្រោមដំបូលផលិតកម្មតែមួយ

  • 2018-07-18 08:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីប្រចាំផលិកម្ម ថោន កញ្ញា ស៊ូសូរីកា ត្រូវបានអ្នកគាំទ្រស្គាល់ក្នុងបទ "ឧបសគ្គស្នេហ៍" ថ្មីនេះមានអ្នកលួចច្រណែនមិនតិចទេ ពីទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងតារាប្រុសក្រោមដំបូលតែមួយ សុគន្ធ ថេរ៉ាយុ។

តារាចម្រៀងស្រីរូបនេះតែងតែទៅណាមកណាជាមួយកំលោះសង្ហាខាងលើ មិនថាដំណើរកម្សាន្ត ការងារ ឬជីវិតឯកជនទេ ហើយថែមទាំងការផុសរូបផ្អែមល្ហែមជាមួយគ្នាញឹកញាប់ ប់ុស្តិ៍ណាក៏ Sweet​ ដែរ រហូតរងពាក្យចចាមអារ៉ាមថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា។

មិនទាន់បានប៉ុន្មានផង កញ្ញា ស៊ូ ស៊ីរីកា បានបកស្រាយមន្ទិលសង្ស័យទាំងនោះថា ទំនាក់ទំនងអ្នកទាំងពីរមិនមានអ្វីលើសពីមិត្តនោះទេ ដោយអ្នក​នាង​ចាត់​ទុក​តារា​ចម្រៀង សុគន្ធ ថេរ៉ាយុ ដូចជាបងប្រុសប៉ុណ្ណោះ។ "ឃើញនាងខ្ញុំ ផុសរូបជាមួយគាត់ច្រើន ហើយស្វីតច្រើនជាងគេមែន តែមិនមែនគាត់ និងខ្ញុំជាសង្សារទេចា គាត់ប្រៀបដូចជាបងប្រុសរបស់ខ្ញុំចឹង ផ្តល់ដំបូន្មានគ្រប់យ៉ាង យោបល់ល្អៗ ចិត្តល្អ សង្ហា និយាយទៅគ្រប់លក្ខណ៍ម៉ង និយាយរួមស្រលាញ់ចូលចិត្តគំនិតមាយាទ"។ ស៊ូ ស៊ីរីកា បញ្ជាក់ច្បាស់ៗ៕

អត្ថបទ៖ សិរីរត្នន៍

រូបភាពយកពី​ Instagram​ & Facebook Page-​ស៊ូ​ ស៊ីរីកា

មតិយោបល់