• 2018-07-19 02:27:24
  • ជីវិតតារា

សំ ថា​រ័ត្ន ជា​អ្នក​ប្រដាល់ តែ​ចង់​សុំ​គេ​ឡើង​ច្រៀង​​ ព្រោះ​ហេតុ​ផល​រំ​ជួល​ចិត្ត​មួយ

  • 2018-07-19 02:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កី​ឡា​កា​រី​នី​ល្បុក្កតោ​ សំ ថា​រ័ត្ន ប្រាប់​ថា ​តាម​ពិត​ កញ្ញា​ជា​អ្នក​ប្រ​ដាល់​នោះ​ទេ គ្រាន់​តែ​ថា​ចេះ​ច្រៀង ​និង​ចូល​ចិត្ត​រាំ។ ​ ថ្ងៃ​ណា​មួយ ថា​រ័ត្ន នឹង​សុំ​គេ​ឡើង​ច្រៀង​ក្នុង​ឆាក​ប្រ​គុំ​តន្ត្រី​ណា​មួយ ​ជា​មួយ​លោក​ អ៊ំ ដរ៉ា ជា​ឪពុក បើ​សិន​ជា​លោក​អាច​ក្រោក​ឈរ និង​អង្គុយ​បាន​យូរ​ដូច​មុន។​

តួ​អង្គ​ក្នុង​រឿង " Jailbreak ការពារ​ឧក្រិដ្ឋ​ជន​ " បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា ក្ដី​ស្រមៃ​របស់​នាង ចង់​ឡើង​ច្រៀង​ជាមួយ​លោក​ឪពុក ដោយ​ឲ្យ​គាត់​ជា​អ្នក​លេង​វី​យូ​ឡុង ចំណែក​រូប​នាង​ជា​អ្នក​ច្រៀង ​ហើយ​​ឡើង​ឆាក​សម្ដែង​ជាមួយ​គ្នា​ឲ្យ​រីករាយ​បំ​ផុត។ ថា​រ័ត្ន មាន​ការ​សោក​ស្ដាយ​ ដែល​មិន​បាន​ដើរ​តាម​គន្លង​មាគ៌ា​ដូច​ឪពុក​ក្នុង​សិល្បៈ ។ ប៉ុន្តែ​ពេល​នេះ នាង​ចង់​រៀន​ភ្លេង តែង​និពន្ធ ហើយ​ចង់​ឲ្យ​ឪពុក​ជា​អ្នក​មក​បង្ហាត់​បង្រៀន​នាង​ដោយ​ផ្ទាល់។ នឹក​ឃើញ​ដល់​រឿង​នេះ​ពេល​ណា កី​ឡា​កា​រី​នី​ល្បុក្កតោ​ខំ​រក​ប្រាក់​ដោយ​របរ​ឈឺ​សាច់​រូប​នេះ ស្រក់​ទឹក​ភ្នែក​ ស្ដាយ​ដែល​ឪពុក​មាន​ជំងឺ មិន​ទាន់​បាន​បង្រៀន​កូន​ស្រី។​

ម្ចាស់​ពាន​រង្វាន់​តារា​សម្ដែង​ឆ្នើម រូប​នេះ ​ឲ្យ​ដឹង​ថា នាង​ធ្លាប់​គេង​យល់​សប្ដិ​ មាន​ថ្នាក់​ដឹក​នាំ​ប្រ​ទេស​មក​សួរ​ថា "ដូច​ល្បី​ថា សំ ថា​រ័ត្ន ច្រៀង​ពិ​រោះ​ហ្អែ៎! “ និង​ថែម​ទាំង​បាន​មក​ចាប់​ដៃ​រូប​នាង​​ទៀត​ផង។ ក្រៅ​ពី​ចេះ​ច្រៀង រាំ សម្ដែង និង ពិ​ធី​ការីនី​ផ្នែក​ប្រដាល់ សំ ថា​រ័ត្ន មាន​សមត្ថភាព​ផ្នែក​ស្មូត​ផង​ដែរ។

លោក អ៊ំ ដរ៉ា

​គួរ​រំលឹក​ថា លោក អ៊ំ ដរ៉ា ជា​កវី និង តន្ត្រី​ករ​ល្បីល្បាញ​ក្នុង​អំឡុង​ទសវត្ស ៦០។ លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ ព្រោះ​ឈឺ​ឆ្អឹង​ត្រគាក​រហូត​ដើរ​មិន​រួច និង​កំពុង​ព្យាបាល​នៅ​ផ្ទះ​គ្រូ​ខ្មែរ ក្រោយ​ពេទ្យ​ផ្នែក​វេជ្ជសាស្ត្រ​មិន​ហ៊ាន​ទទួល៕ ​ ​​​

រូបភាព៖ ​FB som tharoth

​​​​​​

អត្ថបទ៖ លឹម សុនា

មតិយោបល់