• 2018-07-19 08:25:55
  • ស្ទីលតារា

ស្អាតមើលលែងចង់ស្គាល់ សាឌី គ្រងឈុតកូនក្រមុំបែបប្រពៃណីខ្មែរលើកទី១

  • 2018-07-19 08:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់តែឃើញទេពកោសល្យធ្វើជាពិធីការីនី សម្តែងភាពយន្ត ឬថតស្ប៉តផ្សេងៗ ម្តងនេះ កញ្ញា ណា សាឌី បានបង្ហាញ​ខ្លួនក្នុងឈុតកូនក្រមុំជាច្រើនឈុត ជាលក្ខណៈប្រពៃណីខ្មែរឲ្យខាងសម្អាងការមួយ។

ទោះបីនេះជាការបង្ហាញខ្លួនក្នុងឈុតកូនក្រមុំ បែបប្រពៃណីខ្មែរជាលើកទី១របស់ពិធីការីនីប្រចាំស្ថានីយ ទូរទស្សន៍បាយ័នក្តី តែរូបសម្រស់ប្លែកខ្លាំង មើលសឹងតែមិនស្គាល់។

ពិធីការិនីរូបនេះបានលួចខ្សឹបប្រាប់ Sabay ថា តាមពិតខ្លួនស្រលាញ់ និងប៉ងចង់ស្លៀកថតនេះយូរហើយ ប៉ុន្តែគ្មានពេលសោះ ព្រោះរវល់ការងារពេក អត់ហ៊ានទទួល ម្យ៉ាងខ្លាចខ្លួនឯងស្លៀកឈុតបែបប្រពៃណីនេះអត់សម។ "ឈុតទាំងហ្នឹងប៉ងយូរហើយ តែខ្លាចស្លៀកអត់សម តែបានបងៗខាងសម្អាងគាត់ថាអត់អី ក៏ហ៊ានទទួល បើនិយាយទៅស្រលាញ់គ្រប់ឈុតទាំងអស់ ព្រោះស្រស់ស្អាតហើយសុភាព តែគ្រាន់អត់សូវចូលចិត្តសក់វែងទេ មើលទៅវាវែងឆ្ងាយហើយអត់សមនឹងមុខរបស់យើង" សាឌី រៀបរាប់។

តោះ! ទៅទស្សនារូបភាពបន្តិចមើល ស្រស់ស្អាតយ៉ាងណា?

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ កញ្ញា ណា សាឌី

មតិយោបល់