• 2018-07-23 04:47:12
  • ជីវិតតារា

អា​សូរ! តារា​ទាំង​នេះ​មានបញ្ហាសុខភាពធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ទស្សនិកជន​ជន​បារម្ភមិនស្ទើរ

  • 2018-07-23 04:47:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ខែ​កក្កដា​នេះ តា​រា​ជា​ច្រើន​ដួង​មានបញ្ហាសុខភាពធ្ងន់ធ្ងរ មិន​អាច​ទៅ​បំពេញ​ការងារ​បាន​។ ដោយសារ​តែ​ខំប្រឹង​ប្រែង​នឹង​ការងារ​ខ្លាំង​ពេក មិន​សូវ​បាន​យក​ចិត្ត​ទុក​ដាក់​សុខភាព តារា​ទាំង​៤ដួង​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ទ្រុឌ​ទ្រោម ។​

ខ្លះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាំង​កណ្ដាល​អាធ្រាត្រ ហើយ​ខ្លះ​ទៀត​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ឡើយ រី​ឯ​តារា​មួយ​ចំនួន​ក៏​បាន​ធូរ​ស្រាល​ជំងឺ អាច​ទៅ​បន្ត​ការងារ​សិល្បៈ​របស់​ខ្លួន​ បាន​ធម្មតា។ អ្នក​គាំ​ទ្រ​គ្រប់​គ្នា​ជូន​ពរ​ឲ្យ​ពួក​គេ បាន​ជា​សះ​ស្បើយ​ពី​ជំ​ងឺ​ឆាប់ៗ និង​មាន​សុខភាព​ល្អ​ឡើង​វិញ។

ម៉ឺន ពិ​សិដ្ឋ

រូប​ភាព៖ FB Ravy HT

​​​តួអង្គ​​ ម៉ា ចា​វីន ក្នុង​រឿង "​បេសកកម្ម​មួយ​" មាន​ជំ​ងឺ​រលាក​ស្រោម​ខួរ​ក្បាល រហូត​ដេក​សន្លប់​​អស់​ជា​ច្រើន​ថ្ងៃ យ៉ាង​ព្រួយ​បារម្ភ​បំផុត។ ការ​ចំណាយ​លើ​ថ្លៃ​ព្យាបាល បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ​របស់​តារា​ដែល​មាន​បង​ប្អូន​ប្រុស​ស្រី​១២​នាក់ ហើយ​ពិសិដ្ឋ​ ជា​កូន​ច្បង​តែ​ត្រូវ​គេង​លើ​គ្រែ​មន្ទីរពេទ្យយ៉ាង​អា​សូរ។

ក្រោយ​ពី​សម្រាក​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​ថ្ងៃ ​បើ​តាម​ក្រុម​គ្រួសារ​របស់​ពិសិដ្ឋ ប្រាប់​ថា មក​ទល់​ពេល​នេះ លោក​បាន​ដឹង​ខ្លួន​ និង​មាន​ការ​ចង​ចាំ​ខ្លះ​ៗ​ហើយ។ លោក​អាច​ពិសា​អាហារ​បាន​តិច​តួច តែ​កម្លាំង​នៅ​ល្ហិត​ល្ហៃ​ មិន​ទាន់​អាច​ក្រោក​ពី​គ្រែ​បាន​នោះ​ទេ ។ អ្នក​គាំ​ទ្រ​ជា​ច្រើន​ អាណិត​វាសនា​តារា​ពន្លក​ថ្មី​រូប​នេះ​ ហើយ​មាន​សប្បុរស​ជន​មួយ​ចំនួន​បាន​រៃ​ជា​ថវិកា​ជួយ​ដល់​ ពិសិដ្ឋ និង​សង្ឃឹម​ថា ពិសិដ្ឋ​ឆាប់​ជាពី​ជំ​ងឺ។

សុខ រក្សា

រូប​ភាព៖ FB Kol Davy

តារា​ពូ​កែ​លេង​ហ្គី​តា​រូ​ប​នេះ មាន​ជំ​ងឺ​មេរោគ​ក្នុង​ពោះ​វៀន ប៉ះពាល់​ដល់​ពោះ​វៀន​តូច​និង​ធំ រហូត​ធ្វើ​ឲ្យ​កញ្ញា កុល​ ដា​វី​ ជា​គូ​ស្នេហ៍​គ្មាន​ព្រលឹង​ធ្វើ​ការ ចោល​ការងារ​ទាំង​កណ្ដាល​ទី​ មក​មើល​តារា​ចម្រៀង​រូប​នេះ​នៅ​មន្ទីរពេទ្យ។ ជំ​ងឺ​របស់​លោកបាន​ធ្វើ​ទុក្ខ រហូត​ដល់​ឡើង​កម្តៅជាង ៤​០ អង្សារសេ វិលមុខ និង​រាគ មិន​ឈប់​ថែម​ទៀត។ ទោះ​យ៉ាងណា អាការៈ​របស់​លោក​បាន​ធូរស្រាល​មួយ​កម្រិត​ហើយ បន្ទាប់​ពី​គ្រូ​ពេទ្យ​ ពិនិត្យ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

លី ម៉ា​រី​ណា

រូប​ភាព៖ FB Ly Marina

មិន​ខុស​គ្នា​ប៉ុន្មាន តារា​សម្ដែង​នៅ​តែ​រក្សា​បាន​ភាព​ក្មេង​ជាង​វ័យ ត្រូវ​ចូល​មន្ទីរ​ពេទ្យ​ទាំង​កណ្ដាល​អាធ្រាត្រ ដោយសារ​តែ​ រលាក​ក្រពះ និង​ពោះ​វៀន។ ក្រោយ​សម្រាក​រយៈ​ពេល​ជាង​៣ ថ្ងៃ អ្នក​នាង លី​ ម៉ា​រី​ណា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ថា ខ្លួន​បាន​ធូរ​បន្តិច​ហើយ ធ្វើ​ឲ្យ​មិត្តភ័ក្ដិ និង​អ្នក​គាំ​ទ្រ​ ទាំង​អស់​សប្បាយ​ចិត្ត និង​ជូន​ពរ​ឲ្យ​តារា​រូប​នេះ ឆាប់​ជា​ពី​ជំ​ងឺ។

ស៊ុន ស្រី​ពេជ្រ

រូប​ភាព៖ FB Sunsreypich

​​​តារា​ចម្រៀង​រូប​នេះ ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល ដោយសារ​តែ​គូ​ស្នេហ៍​ បាន​បង្ហោះ​រូប​ជា​ច្រើន​សន្លឹក​របស់​កញ្ញា ស៊ុន ស្រី​ពេជ្រ ចូល​សម្រាក​ព្យាបាល​ជំ​ងឺ​ទាំង​យប់។ ស្ថាន​ភាព​ជំ​ងឺ​របស់​កូន​ស្រី តារា​កំប្លែង សង់ សីស​ ដោយសារ​ តែ​ហត់​នឿយ​នឹង​ការងារ​ពេក គួប​ផ្សំ​នឹង​ហូប​មិន​ទៀងទាត់ បណ្ដាល​ឲ្យ​អស់​កម្លាំង​វិល​មុខ ទើប​ត្រូវ​មក​សម្រាក​នៅ​មន្ទីរពេទ្យបែប​នេះ។ យ៉ាងណា កញ្ញា ស៊ុន ស្រី​ពេជ្រ បាន​ធូរស្រាល​ពី​ជំងឺ និង​អាច​ចេញ​ទៅ​បំពេញ​ការងារ​បាន​ធម្មតា​ វិ​ញ​ហើយ៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់