- 2018-07-26 08:31:15
- ស្ទីលតារា
ហេង ស្រីពេជ្រ ជម្រះមន្ទិល ក្រោយល្បីទៅវះកាត់យកដើមទ្រូងធំនៅក្រៅប្រទេស
- 2018-07-26 08:31:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេង ស្រីពេជ្រ ជម្រះមន្ទិល ក្រោយល្បីទៅវះកាត់យកដើមទ្រូងធំនៅក្រៅប្រទេស
ចន្លោះមិនឃើញ
ថ្មីៗនេះតារាសម្ដែង ហេង ស្រីពេជ្រ ត្រូវបានមហាជនទាំងក្នុងនិងក្រៅសិល្បៈដាក់ការសង្ស័យថា នាង លួចទៅវះកាត់កែសម្រស់ដើមទ្រូងឲ្យធំស្អាតនៅក្រៅប្រទេស ទើបស្អាតខុសប្លែកពីពេលមុន។
ការលើកឡើងខាងលើត្រូវបានសាមីខ្លួនច្រានចោលថា មិនមែនជារឿងពិត នាង អត់បានទៅទទួលសេវាវះកាត់កែសម្រស់ដើមទ្រូងឲ្យធំទ្រលុកទ្រលន់នៅក្រៅប្រទេសនោះទេ។ មួយតួខ្លួនគឺស្រស់ស្អាតតាមបែបធម្មជាតិទាំងអស់តាំងពីក្បាលរហូតដល់ចុងជើង។
នាង ថា៖"ពួកគាត់ថាបងទៅវះកាត់យកដើមទ្រូងធំនៅក្រៅប្រទេស បងអត់ខឹងគាត់ទេ ដោយសារតែពេលសម្ដែងរឿង បងត្រូវលេងជាតួអង្គជំទាវ ហើយត្រូវស្លៀកពាក់ឲ្យជិតៗ។ ដល់ពេលបងស្លៀករ៉ូបបញ្ចេញភាពសិចស៊ីម្ដងពួកគាត់ថា បងទៅកែដើមទ្រូងតាមពិតធម្មជាតិសុទ្ធសាធអូនតាំងពីកំណើត"។
លើសពីនេះតារាសម្ដែងតែងតែទទួលបានងារជំទាវក្នុងខ្សែភាពយន្តភាគបញ្ជាក់ថា ប្រសិនបើថ្ងៃណាមួយ នាង ទៅវះកាត់កែសម្ផស្សនៅត្រង់កន្លែងណាមួយគ្មានអ្វីត្រូវលាក់បាំងភ្នែកមហាជននោះទេ។ ម្យ៉ាងទៀតបច្ចុប្បន្ននេះគឺជាសម័យកាលមួយទំនើបខ្លាំង មិនថាតែតារាស្រុកខ្មែរទេ សូម្បីតែតារាល្បីៗមួយចំនួននៅលើពិភពលោកក៏ទៅកែកុនសម្រស់ដែរ។