- 2018-07-27 02:45:00
- ជីវិតតារា
Selena Gomez មានអារម្មណ៍យ៉ាងណាក្រោយមិត្តសំណព្វ Demi Lovato ចូលមន្ទីរពេទ្យ
- 2018-07-27 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez មានអារម្មណ៍យ៉ាងណាក្រោយមិត្តសំណព្វ Demi Lovato ចូលមន្ទីរពេទ្យ
ចន្លោះមិនឃើញ
តារាចម្រៀង Selena Gomez និង Demi Lovato គឺជាមិត្តស្និទ្ធស្នាលយ៉ាងខ្លាំងតាំងពីកុមារភាពមកម្ល៉េះ។ ពួកគេស្ថិតនៅក្រោមដំបូលផលិតកម្ម Disney ជាមួយគ្នា ព្រមទាំងធំធាត់ជាមួយរហូតមក។ ទៅបីជាមកដល់ពេលនេះ Selena មិនទាន់បាននិយាយអ្វីពាក់ព័ន្ធនឹង Demi ជុំវិញបញ្ហាត្រូវគេបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ប្រភពមួយរបស់ទស្សនាវដ្ដី People បានបញ្ជាក់ថាម្ចាស់បទ "Wolf” នេះពិតជាតក់ស្លុតជាខ្លាំង។
នេះដោយសារតែអ្នកទាំងពីរនៅតែរាប់អានគ្នាជិតស្និទ្ធ និងជួយគ្នាមិនថាជាពេលសប្បាយឬពេលកើតទុក្ខនោះទេ។ ប្រភពនេះនិយាយថា "ខ្ញុំប្រាកដណាស់ថានាងពិបាកចិត្ត ពួកគេបានរាប់អានគ្នាតាំងនាងនៅក្មេង ហើយតែងតែគាំទ្រគ្នាទៅវិញទៅមក ទៅបីជានៅជិតឬឆ្ងាយពីគ្នា។"
កាលពីថ្ងៃទី ២៥ខែកក្កដា តារារូបនេះបានបង្ហាញខ្លួនលើដងវិថី ខណៈពេលនាងទៅញ៉ាំអាហារពេលព្រឹកជាមួយមិត្តភ័ក្ដិម្នាក់។ Selena បង្ហាញទឹកមុខពិបាកចិត្ត និងអោបមិត្តរបស់នាងមើលទៅដូចជាស្រងេះស្រងោចខ្លាំង។ នាងបានពាក់អាវដែលមានសរសេរអក្សរថា "Keep The Faith” ដែលក្នុងគោលបំណងសំដៅទៅ Demi ឲ្យនាងមានសេចក្ដីជឿជាក់និងសង្ឃឹមក្នុងជីវិត។
ទោះបីជា Selena មិនបាននិយាយអ្វីទាក់ទងនឹងបញ្ហានេះ ប៉ុន្តែម្ដាយរបស់នាងអ្នកស្រី Teefey បានបង្ហោះរូបថតមួយសន្លឹកទៅកាន់បណ្ដាញសង្គម Instagram ជារូបរបស់ Demi និង Selena ជាមួយគ្នា។ អ្នកស្រីសរសេរដូច្នេះថា "រូបថតមួយសន្លឹកនេះ បានថតតាំងពី១០ឆ្នាំមុនមកម្ល៉េះ នៅថ្ងៃខួបកំណើតវ័យ១៦ឆ្នាំរបស់ Selena។ Demi Lovato មនុស្សគ្រប់គ្នាស្រលាញ់អ្នក ពិភពលោកនេះនឹងកាន់តែល្អប្រសើរ ដោយសារស្នាមញញឹមដែលអ្នកផ្ដល់មនុស្សគ្រប់គ្នា៕"