• 2018-08-02 07:33:14
  • ស្ទីលតារា

ស្ទីល Cute Cute ៤ម៉ូដ ពី ណា សាឌី ដឹងតែត្រូវចិត្តយុវវ័យ​

  • 2018-08-02 07:33:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ធម្មតាតារា​សម្ដែង និងពិធីការីនីកញ្ញា ណា សាឌី និយម​សម្លៀកបំពាក់បែបស្ទីល Cute Cute តាម​បែប​យុវវ័យ​របស់ខ្លួន ​មើលទៅស្រស់ស្អាត និងស៊ីវិល័យទាក់ទាញខ្លាំង។

ជិតដល់ថ្ងៃចុងសប្តាហ៍ មិត្តយុវវ័យតែងតែទៅដើរកម្សាន្ដដើម្បីឲ្យបានស្រឡះក្នុងខ្លួន និងខួរក្បាលបានធូរស្បើយជាងមុន​ ជាមួយម៉ូដសម្លៀកបំពាក់ស្អាតប្លែកៗ។​ ជៀសវាងពិបាកជ្រើសរើសម៉ូដ Sabay ​នាំអារម្មណ៍មិត្តនារី មកមើលម៉ូដសម្លៀកបំពាក់បែបយុវវ័យស្រស់ស្អាត ចំនួន៤ម៉ូដ ពីពិធីការិនី ណា សាឌី ធានាថា Cute និងទាក់ទាញ។

១.ម៉ូដខោក្រណាត់ផ្កាជើងវែងជាមួយអាវវាលក្លៀក ដៃតូច មើលទៅទាក់ទាញ ពេលធ្វើដំណើរទៅណាមកណាគឺងាយស្រួល ហើយពិតជាស្រស់ស្អាត ថែមទាំងកំពុងតែពេញនិយមខ្លាំងណាស់សម្រាប់មិត្តនារីទាន់សម័យ បើថែមអាវធំពីក្រៅបន្តិចអាចពាក់ទៅធ្វើការក៏បានដែរ។

២.ម៉ូដ​រ៉ូប​អៀម​ខោ​ខ្លីជាប់​ពាក់ជាមួយនឹងអាវខោវប៊យពីខាងក្រៅ ថែមជាមួយកាបូបស្ពាយធំៗមើលទៅស្រស់ស្អាតមួយបែប ព្រោះពេលដែលចេញទៅក្រៅអាច​បិទ​បាំងមិនឲ្យត្រូវកម្ដៅថ្ងៃ ឬខ្យល់ ជួយការពារស្បែកបានយ៉ាងល្អ។

៣.​ម៉ូដសម្លៀកបំពាក់អៀមជាប់ មានរូបក្រឡាតូចៗ ជាម៉ូដទាន់សម័យ ហើយវាក៏ធ្វើឲ្យមិត្តៗនារីកាន់តែមើលទៅស៊ីវីល័យងាយស្រួលក្នុងការស្លៀក បើស្ពាយកាបូបតូចៗរួមនឹងស្បែកជើងប៉ាតាបែបនេះរឹត​តែស្អាត។

៤.ម៉ូដអាវខោវប៊យជាមួយនឹងខោខាវប៊យខ្លីមួយឈុតមើលទៅវាសាមញ្ញ តែសិចស៊ី ថែមទាំងស៊ីវិល័យស្រស់ស្អាតបែបយុវវ័យ មិន​សាំភ្នែក៕

អត្ថបទ៖ សិរីរត្នន៍

ថតដោយSabay & ផ្តល់សិទ្ធិដោយ៖ កញ្ញា ណា សាឌី

មតិយោបល់