- 2018-08-02 09:29:24
- ជីវិតតារា
សម្រាលកូនមិនដល់មួយខែផង គង់ ចាន់ស្រីមុំ ត្អូញត្អែរយ៉ាងនេះទៅហើយ
- 2018-08-02 09:29:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាលកូនមិនដល់មួយខែផង គង់ ចាន់ស្រីមុំ ត្អូញត្អែរយ៉ាងនេះទៅហើយ
ចន្លោះមិនឃើញ
មកទល់ពេលនេះអតីតតារាសម្តែងរាងតូចច្រឡឹងអ្នកនាង គង់ ចាន់ស្រីមុំ សម្រាលបានកូនស្រីគួរឲ្យស្រលាញ់ ម៉ូម៉ូ ប្រមាណជាជិតមួយខែហើយ ។ អ្វីដែលចាប់អារម្មណ៍ ទោះបីកំពុងសប្បាយរីករាយជាមួយព្រះនាងតូចរបស់ខ្លួនក៏ពិតមែនក្តី តែអ្នកម្តាយហាយសូរូបនេះ បែរជាត្អូញត្អែរ និងខ្វល់ខ្វាយជាខ្លាំងពីរូបរាងរបស់ខ្លួនដែលមើលទៅមិនទាន់ស្រកមកដូចដើមនៅឡើយទេ។
ចាប់តាំងពីមានផ្ទៃពោះរហូតសម្រាលកូន អ្នកនាង គង់ ចាន់ស្រីមុំ គឺនៅតែស្រស់ស្អាត ថែមទាំងមានការតុបតែងខ្លួនយ៉ាងកាលីបមិនមានការធ្លាក់សម្រស់អីនោះទេ ប៉ុន្តែរាងមានសាច់បន្តិច ជាហេតុធ្វើឲ្យអ្នកម្តាយរូបនេះពោលពាក្យថា «ប្រឹងចង់ស្លាប់ទើបបានប៉ុណ្ណឹង ពេលណារាងដើមអូនត្រលប់មកវិញ»៕