• 2018-08-05 05:22:17
  • ជីវិតតារា

មិននឹកស្មាន ឆ័យលី ដាឡែន មានកូនធម៌ពេញក្រមុំស្ដូក កំពុងសាង​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ

  • 2018-08-05 05:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​ដែល​តារា​​ចម្រៀង​ និង​សម្ដែង​ ឆ័យលី ដាឡែន បង្ហាញ​មុខ​​កូន​ស្រី​ធម៌​​ពេញ​ក្រមុំ​​ស្ដូក​​ក្នុង​ ពិធី​ជប់​លៀង​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​​ភាគ​​ខ្មែរ​រឿង "ជញ្ជីង​ជីវិត" របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ កាល​ពី​យប់​មិញ​នៅ​​​ទន្លេ​បាសាក់​២​ ក្បាល​ថ្នល់។

កាន់​​ចាប់​អារម្មណ៍​ជាង​​នេះ​ទៅ​ទៀត​នោះ​កូន​ស្រី​ធម៌​ ឆ័យលី ដាឡែន កំពុង​តែ​សាង​ភាព​ល្បី​ល្បាញ​ខ្លាំង​ក្នុង​​សិល្បៈ​តាម​រយៈ​ការ​សម្ដែង​ខ្សែភាពយន្ត​ភាគ និង​ខ្នាត​ធំ​ជា​ច្រើន​រឿង​​​គឺ​កញ្ញា ប៉ុប រចនា។ មូល​ហេតុ​​អ្នក​ទាំង​ពីរ​សម្រេច​យក​គ្នា​ធ្វើ​​ជា​កូន​ និង​ម្ដាយ​ធម៌​ដោយ​សារ​តែ​ការ​និយាយ​លេង​ចុះ​​ស៊ី​ចង្វាក់​​គ្នា​បាន​ល្អ​ បូក​ផ្សំ​​ភាព​ស្និទ្ធ​ក្រោយ​ពី​ថត​រឿង​ជាមួយ​គ្នា​ផង។

ឆ័យ លីដាឡែន ថា៖" ខ្ញុំ​យក​គាត់​ធ្វើ​ជា​កូន​ធម៌​ហ្នឹង​បាន​ជាង ១ឆ្នាំ​ហើយ​ក្នុង​​ទូរស័ព្ទ​គាត់​បាន​​បាន​ដាក់​ឈ្មោះ​ខ្ញុំ​ជា​ម្ដាយ​ទី​២ ហើយ​ដាក់​ម៉ាក់​​គាត់​អ្នក​ម្ដាយ​ទី១។ មូល​ហេតុ​ដែល​ខ្ញុំ​ជ្រើស​រើស​យក​គាត់​ជា​កូន​ធម៌​​ដោយ​សារ​តែ រចនា គឺ​ជា​ក្មេង​​ដែល​មាន​អត្តចរិត​​ល្អ តែង​តែ​ស្ដាប់​ពាក្យ​ខ្ញុំ​ណែ​នាំ"។

ឆ័យលី ដាឡែន និង ប៉ុប រចនា ត្រូវជាកូនធម៌

រី​ឯ​ស្រី​ស្អាត​ ប៉ុប រចនា វិញ​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​រាប់​​អាន​រៀម​ច្បង​សិល្បៈ​​​រូប​នេះ​ធ្វើ​ជា​ម្ដាយ​ធម៌​មក​​មិន​ដែល​ឈ្លោះ​ទាស់​ទែង​គ្នា​ឡើយ។ គ្រាន់​តែ​ថា​ពេល​ខ្លះ​អន់​ចិត្ត​បន្តិច​បន្តួច​ពេល​ជេរ​ស្ដី​ប្រដៅ​ តែ​មិន​​ដល់​ថ្នាក់​អត់​និយាយ​រក​គ្នា​នោះ​ទេ។ បើ​និយាយ​ពី​អាយុ​វិញ ឆ័យលី ដាឡែន អាច​ធ្វើ​ម្ដាយ​នាង បាន។

“គាត់​អាយុ​ជិត​ ៤០​ឆ្នាំ​ហើយ​បង​បើ​និយាយ​ទៅ គាត់​អាច​បង្កើត​ខ្ញុំ​បាន​ហើយ​ព្រោះ​ពេល​នេះ​ខ្ញុំ​អាយុ​ទើប​តែ​១៩ឆ្នាំ"។ រចនា បន្ថែម។

គួរ​រម្លឹក​ថា ពិធី​ជប់​លៀង​បញ្ចប់​ការ​ថត​ខ្សែភាពយន្ត​​ភាគ​​ខ្មែរ​រឿង "ជញ្ជីង​ជីវិត"​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ៕​

​ ​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់