• 2018-08-07 02:37:03
  • ជីវិតតារា

ចប់​បាត់​ស្វាមី ឆ័យលី ដាឡែន ខ្វាយខ្វល់ការពារកូនធម៌ក្រមុំ ជាងប្រពន្ធខ្លួនទៀត

  • 2018-08-07 02:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង និង​សម្ដែង ឆ័យលី ដាឡែន ឲ្យ​ដឹង​ថា ក្រោយ​ពី​រាប់​អាន ប៉ុប រចនា ធ្វើ​ជា​​កូន​ធម៌​បាន​ជាង​១​ឆ្នាំ​មក​នេះ​​ឃើញ​ថា​ស្វាមី​​​នាង​ យក​ចិត្ត​ទុក​ដាក់​ខ្វាយ​ខ្វល់​កូន​ធម៌​​កំពុង​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ក្នុង​សិល្បៈ​ជាង​ខ្លួន​ទៅ​ទៀត។​

ស្វាមី ឆ័យលី ដាឡែន និងកូនធម៌

ទោះ​បី​ជា​ស្វាមី​យក​ចិត្ត​ទុក​ដាក់​បារម្ភ​​​កូន​ធម៌​ជាង​ខ្លួន​ក្ដី​​ក៏​ដោយ ឆ័យលី ដាឡែន មិន​ដែល​មាន​កូន​ចិត្ត​ប្រច័ណ្ឌ​​​អ្វី​​សូម្បី​តែ​បន្តិច។ ម្យ៉ាង​ទៀត​​​ប្ដី​នាង ស្រឡាញ់​​និង​ចាត់​ទុក​ ប៉ុប រចនា ក្នុង​នាម​ជា​កូន​ស្រី​ម្នាក់​​​ដែល​មាន​ចរិត​ឫកពា​គួរ​ឲ្យ​ស្រឡាញ់​ គ្មាន​គិត​អ្វី​ផ្សេង​លើស​ពី​ហ្នឹង​នោះ​ទេ។

នាង​ថា៖“បង​អត់​មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច​ផង​អូន ព្រោះ​​ស្វាមី​បង​គាត់​ស្រឡាញ់​ រចនា ដូច​កូន​ស្រី​ម្នាក់​។ ដូច្នេះ​ហើយ​ក្នុង​នាម​ជា​ឪពុក​ធម៌​ម្នាក់​ត្រូវ​មើល​ថែ​កូន​ ព្រោះ​គាត់​​បាន​ស្រឡាញ់​ និង​ចាត់​យើង​ទុក​​ជា​ពុក​ហើយ"។

ចំណែក​ឯ​ស្វាមី​ ឆ័យលី ដាឡែន វិញ​​បាន​ទទួល​ស្គាល់​ថា ជា​ការ​ពិត​មួយ​រយៈ​ចុង​ក្រោយ​នេះ​​លោក​ ស្រឡាញ់​ និង​ការ​ពារ​​កូន​ធម៌​ជាង​ប្រពន្ធ​មែន ព្រោះ ប៉ុប រចនា ជា​ក្មេង​ស្រី​​ម្នាក់​ស្លូត​​បូត​ហើយ​​គួរ​ឲ្យ​ស្រឡាញ់។ អ្វី​ដែល​ពិសេស​ជាង​នេះ ទោះ​បី​ជា​លោក​ មិន​មែន​ជា​ឪពុក​បង្កើត​ក៏​ដោយ តែ​នាង គោរព​ ​និង​ចាត់​ទុក​​ខ្លួន​​ដូច​ជា​ឪពុក​មួយ​រូប​ដែរ។

“មួយ​វិញ​ទៀត​ខ្ញុំ​សុំ​បញ្ជាក់​ត្រង់​នេះ​បន្តិច​ បាន​ជា ប្រពន្ធ​ខ្ញុំ​គាត់​យល់​ថា ខ្ញុំ​ការ​ពារ​កូន​ស្រី​ធម៌​ជាង​​គាត់​ដោយ​សារ​តែ​គាត់​ជា​ម្ដាយ​ហ្នឹង​កាច​ពេក។ ពេល​​គាត់​ស្ដី​ប្រដៅ​​ថា​​ឲ្យ​ រចនា ខ្ញុំ​តែង​តែ​កាន់​ជើង​គាត់​​ ព្រោះ​​មិន​ចង់​ឲ្យ​គាត់​ស្ដីឲ្យ​កូន​ខ្លាំង"។ ស្វាមី ឆ័យលី ដាឡែន បន្ថែម។

លោក​ថា ការ​រាប់​អាន​យក​ ប៉ុប រចនា ធ្វើ​ជា​កូន​ធម៌​ ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មហា​ជន​រិះ​គន់​ដែរ​​ ព្រោះ​បើ​ដើរ​ផ្សារ​តែ​ ២នាក់​អាច​គេ​យល់​ច្រឡំ​ថា​ មិន​មែន​ជា​ឪ​ពុក​​កូន​និង​គ្នា។ តែ​ធាតុ​ពិត​អារម្មណ៍​លោក គិត​ចំពោះ​​ស្រី​ស្អាត​រូប​នេះ​គ្មាន​អ្វី​លើស​ពី​ពាក្យ​ថា​កូន​នោះ​ទេ៕​

​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់