• 2018-08-10 05:04:36
  • ជីវិតតារា

ប្លែកហើយ! Hyorin ប្ដូរចរិតឬកពា ក្រោយ​ក្លាយជា CEO ក្រុមហ៊ុន

  • 2018-08-10 05:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ក្រុម​ចម្រៀង​របស់​ខ្លួន​បាន​រំលាយ​ តារា​ចម្រៀង​ Hyorin បាន​តស៊ូ​ក្រាញននៀល​ និង​មានសមត្ថភាព​បង្កើត​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​ទៀត។ ជីវិត​ក្នុង​នាម​ជា​ CEO ឬ​នាយិកា​ក្រុមហ៊ុន​ ត្បិត​មាន​ឈ្មោះ​អស្ចារ្យ​ ប៉ុន្តែ​មិន​មែន​ស្រួល​នោះទេ។

មាន​វត្តមាន​ក្នុង​កម្មវិធី​ជជែក​កម្សន្ត​ "Life Bar' របស់​ប៉ុស្តិ៍ tvN នៅ​ថ្ងៃ​ទី​ ០៩ ខែសីហា តារា​ស្រី​អតីត​មេក្រុម​ SISTAR រូបនេះ​បាន​បង្ហើប​ថា៖ «អត្តចរិត​របស់​ខ្ញុំត្រូវ​ផ្លាស់​ប្ដូរ​ ក្រោយ​ក្លាយ​ជា​ CEO។ ខ្ញុំ​តែង​ធ្វើ​ការ​គ្រប់​ពេល​ សូម្បី​ថ្ងៃ​ឈប់​សម្រាក​ក៏​ខ្ញុំ​មិន​ទំនេរ​ដែរ។ ខ្ញុំ​ថែម​ទាំង​មិន​អាច​គេង​បាន​ស្រួល​បួល​ទៀត»។

បន្ត​ទៀត​តារា​ស្រី​វ័យ​ ២៧​ឆ្នាំ​រូបនេះ​ថ្លែង​ថា៖ «ខ្ញុំ​បាន​ត្រឹម​សម្ដែង​លើ​ឆាក ខ្ញុំមិនដែល​ទៅ​ចាត់ចែង​ការងារ​អ្វី​ច្រើន​ទៀត​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​បទ​ពិសោធន៍​ ឬ​ចំណេះ​ដឹង​អ្វី​ទូលំទួលាយ​ដែរពីការងារ​មួយ​ចំនួន​។ ខ្ញុំមិន​ដឹង​អ្វី​ទាំង​អស់​ ដូចនេះ​ខ្ញុំ​ចេះ​តែ​ចង់​ឲ្យ​គេ​នាំ​ខ្ញុំ​ទៅ​មើល​កុន​ និង​ញ៉ាំ​អីនៅ​ក្រៅ ប៉ុន្តែ​យ៉ាងណា​ក៏​មាន​អ្នក​មក​ប្រាប់​ខ្ញុំ​ដែរថា​ ខ្ញុំ​មិន​គួរ​ធ្វើ​បែប​នេះ​ទេ អ៊ីចឹង​ហើយ​ទើប​ឥឡូវ​ខ្ញុំខំ​ពង្រឹង​សមត្ថភាព​ជាថ្មី​ និង​ចាប់​យក​វិធី​ផ្សេង​ទៀត​មក​អភិវឌ្ឍ​ខ្លួន»។

ក្រុមហ៊ុន​របស់​ Hyorin មាន​ឈ្មោះ​ថា​ Bridʒ ជា​សមិទ្ធផល​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​នាង​ផ្ទាល់ ហើយ​លេច​រូបរាង​ក្រោយ​ក្រុម​ចម្រៀង​ SISTAR បាន​រំសាយ​នៅ​ឆ្នាំ ២០១៧៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទថ្មី