• 2018-08-13 04:25:03
  • ជីវិតតារា

មកដឹងស្ថានភាពសុខភាព យូ​​ ឌីស្កូ​ ក្រោយត្រលប់មកពីព្យាបាលនៅ​ឥណ្ឌា (មានវីដេអូ)

  • 2018-08-13 04:25:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ទូច ស្រីលក្ខណ៍ ជួបសួរ​សុខ​ទុក្ខ​ផ្ទាល់តាំងពីលោកចាប់ផ្តើម​ឈឺរហូតបានទៅព្យាបាលនៅក្រៅប្រទេស។គ្រាន់តែលឺថាតារាប្រុសរូបនេះត្រឡប់មកវិញកអ្នកនាង ទូច ស្រីលក្ខណ៍ព្រលែង​ការងារ​ចោល​ទៅទទួលដោយក្តីរីករាយលាយទឹកភ្នែក ទប់​ចិត្ត​មិនបានព្រោះតែក្តីបារម្មណ៍ពីមិត្តរួមអាជីពក្រោយធ្លាក់ខ្លួនឈឺ។

លោក យូឌីស្កូ ដែល​បាន​ធ្លាក់​ខ្លួន​ឈឺ តាំង​ពី​ចុង​ឆ្នាំ ២០១៧ នឹង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា​កាល​ពី​ចុង​ខែ​កញ្ញា ដោយ​សារ​លោក​កើត​មាន​ជំងឺ​ជា​ច្រើន​ស្ថិត​ក្នុង​កម្រិត​ធ្ងន់ធ្ងរ រួម​មាន​ក្រលៀន ទឹកនោម​ប្រៃ និង​ឈាម​ស​ឡើង​ខ្ពស់នោះ ។​ ដោយកាលពីម្សិលមិញ នេះលោកបានត្រឡប់មកកម្ពុជាវិញ​ នាំមកជាមួយស្នាមញញឹម​នឹង​ការជោគជ័យ១០០%ក្នុងការវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌា​វត្តមាន​ដំបូងរបស់លោកនៅឯព្រលានយន្តហោះជាមួយនឹងការមកទទួលស្នាមគមន៍ពីអ្នកនាង ស្រី​លក្ខណ៍ទាំងទឹកភ្នែក ពេលលឺមិត្ត​រួម​អាជីព​រូប​នេះ ជោគជ័យក្នុងការព្យាបាល។

ជាក់ស្តែងអ្នកនាងទូច ស្រីលក្ខណ៍បានផ្តល់ការសម្ភាសន៍ មកកាន់Sabayថា ថវីការក្នុង​ការ​ចំណាយ​ព្យាលបាលទាំងអស់នៅ​ឯមន្ទីរពេទ្យ​ប្រទេស​ឥណ្ឌាសរុប​ជាទេក​ប្រាក់​ជិត ៧មឺន ដុល្លារ ដែលបានមួយចំនួនធំមក​ពី​​ជំនួយឧបត្ថម្ភដ៏ខ្ពស់ខ្ពស់ពីសម្តេចទាំង២ ដល់តារាប្រុសរូបនេះ និងមួយចំនួយទៀតបានពីសមាគមន៍សិល្បៈ របស់អ្នកនាង ចន​ចន្ទ័លក្ខិណា ជាមួយការប្រគុំតន្ត្រីសប្បុរសពីមិត្ត​រួម​អាជីព​លោក​៣​នាក់​ទៀត​មានអ្នក​នាង ទូច ស្រីលក្ខណ៍​តារាចម្រៀង អៀម វន្នី តារាសម្តែងលោកប៉ែនចំរ៉ុង ពិសេសអ្នកទាំង៣ក៏បានបរិច្ចាគ​ឈាម​​ឲ្យ​លោកផងដែរ។

លើសពីនេះ អ្នក​នាង ទូច ស្រីលក្ខណ៍ បានឲ្យ​ដឹង គឺ​ស្ថានភាព​យូឌីស្កូ​លែងមានអ្វីគួរ​ឲ្យ​ព្រួយ​បារម្ភ​ហើយព្រោះលោកបានរៀបរាប់ប្រាប់អ្នកនាងស្រីលក្ខ៍ ថាការវះកាត់ដូចក្រលៀនរបស់លោកនៅឯប្រទេសឥណ្ឌាទទួលបានជោគ​ជ័យ១០០%​ហើយគ្រាន់​តែសុខភាព​បន្ទាប់ពីការសម្រាក​វះកាត់រួចត្រូវការពេលវេលាសម្រាកច្រើន ពិសេសចំណីអាហារ តមពាក់ម៉ាស​នឹងធ្វើការ​ជួប​មនុស្សច្រើនព្រោះអាចងាយឲ្យលោក​ឆ្លងជំងឺពីអ្នកដទៃ​ហើយត្រូវញាំថ្នាំព្យាបាល​រហូត​ដល់​ជិតមួយឆ្នាំបានអាចចេញ​ប្រកបការងារខាងក្រៅបាន។

យ៉ាងណាមិញ អ្នកនាង ស្រីលក្ខ៍ បន្ថែមថា ទោះពេល​នេះ អតីត​ដៃគូ​ការងារ​របស់​នាង បានជោគជ័យក្នុងការព្យាបាលក៏ដោយ​តែលោកនៅតែ​ត្រូវ​ការ​ចាំ​បាច់​រាល់​ការ​ឈឺ​ឆ្អាល​របស់​បង​ប្អូន ព្រោះ​លោក​ត្រូវការសម្រសករយៈពេលវែងថែទាំសុខភាពឲ្យដូចដើម ណាមួយលោកត្រូវការថវីកាចំណាយថ្នាំរាល់៦ខែម្តង ព្រោះរបស់របរមានផ្ទាល់ខ្លួននិងឡានលោកបានលក់ឡៃឡុងមើលជំអឺអស់​ហើយផ្ទះរបស់លោកនៅ​ជាបើនឹងធនាគារទៀត លោកពិតជាត្រូបការកម្លាំងចិត្តក៏ដូចជួយ​ថវិកាមួយចំនួនទៀត ហើយសម្រាប់តារាស្រីរូបនេះថានឹងព្យាយាមជួយអំពាវនាវបងប្អូនឲ្យជួយដល់លោកជាបន្តទៀត ហើយ បង​ប្អូន អាច​ទៅ​ជូន​ថវិកា​លោក​ផ្ទាល់​ជាមួយ​នាង​ក៏​បាន រឺតាមនាង​ផ្ទាល់​បានតាមរយៈ ០១៥ ៥៩ ៥៥ ៤៥៕

ទស្សនារូបភាពខាងក្រោម៖

សម្ភាសន៍​ និង ផ្តល់សិទ្ធដោយ៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់