- 2018-08-15 02:54:33
- ជីវិតតារា
តាមទាន់បានដឹង តារាស្រីទាំងនេះធ្លាប់និយាយថា មិនខ្លាចថតឈុតឆាកអាក្រាតកាយ
- 2018-08-15 02:54:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមទាន់បានដឹង តារាស្រីទាំងនេះធ្លាប់និយាយថា មិនខ្លាចថតឈុតឆាកអាក្រាតកាយ
ចន្លោះមិនឃើញ
ក្រោយពី ឌុច លីដា ថតស្រាតក្នុងរឿង "នារីវេទមន្ត" របស់ផលិតកម្ម Rock រួចមកបានធ្វើឲ្យអ្នកសារព័ត៌មានជាច្រើនបានចោទសំនួរសួរទៅតារាស្រីមួយចំនួនថា៖" ហ៊ានសម្ដែងឈុតឆាកអាក្រាតកាយដូចកញ្ញា ឌុច លីដា ទេ ប្រសិនបើផលិតករទាក់ទងឲ្យថត?”
ក្នុងនោះមានតារាស្រីត្រូវបានចោទសួរសំនួរបែបនេះរួមមាន៖
១/តារាសម្ដែង និងបង្ហាញម៉ូដ ទឹម រដ្ឋា បាននិយាយថា សម្រាប់រូបនាងផ្ទាល់គ្មានអ្វីត្រូវខ្លាចទេ ចំពោះការថតឆាកអាក្រាតកាយ។ ដោយសារតែទី១តួអង្គកាចឆ្នាសឆ្នើមក្នុងរឿង"ម្ទេសហឹរអំបិលប្រៃ" ជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការសម្ដែង ទី២ ជឿទៅលើបច្ចេកទេសថតដែលមិនធ្វើឲ្យនាង ខូចកេរ្តិ៍ឈ្មោះកិត្តិយស និងទី៣ ត្រូវមានហេតុផល និងកិច្ចសន្យាច្បាស់លាស់ជៀសវាងមានបញ្ហានៅថ្ងៃក្រោយ។
៣/ តារាសម្ដែង ដួង ម៉ានិច កន្លងមកធ្លាប់និយាយថា នាងគ្មានអ្វីត្រូវខ្លាចនោះទេចំពោះប្លង់ថតអាក្រាតកាយ ដោយសារតែខ្លួនយល់ថា ការថតនេះជាទម្រង់សិល្បៈ កុំឲ្យតែហួសហេតុជ្រុលពេកនាំឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាងទៅគឺបានហើយ។
៣/ចំណែកឯស្រីស្អាត ព្រីម លីហ្សា វិញមិនខុសពីតារាសម្ដែងស្រីទាំងពីរខាងលើនេះប៉ុន្មានទេនាង ថា៖" ខ្ញុំហ៊ាន(ថតស្រាតដូច ឌុច លីដា) ហើយខ្ញុំក៏ជឿជាក់ថា ច្បាស់ណាស់នឹងមានការរិះគន់តែយើងថតនេះជាលក្ខណៈសិល្បៈ។ តែប្រសិនរឿងដែលឲ្យថតហ្នឹងប៉ះពាល់ដល់កិត្តិយសខ្ញុំខ្លាចពេកក៏ខ្ញុំមិនហ៊ានថតដែរមើលទៅតាមសាច់រឿងសិន"៕