• 2018-08-21 00:25:00
  • ជីវិតតារា

មិនទាន់រៀបការផង កុល ដាវី ទិញអចលនទ្រព្យជាមួយសុខ រក្សា បាន២កន្លែងទៅហើយ

  • 2018-08-21 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ប្រិយមិត្ត​បាន​ដឹង​គូស្នេហ៍​កញ្ញា កុល ដាវី និង លោក សុខ រក្សា បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​គ្នា​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​​អ្នក​ទាំង​ពីរ​មិន​ទាន់​​​រៀបការ​ជា​មួយ​គ្នា​នៅ​ឡើយ​ទេ ពោល​ប្រហែល​ចុង​ឆ្នាំ​នេះ​ទើប​រៀបការ​នឹង​គ្នា។ មុន​​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​ ដុល ដាវី បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទិញ​ផ្ទះ ​រហូត​ដល់​ទៅ​២ន្លែង​ឯណោះ។

ជាង​៥ឆ្នាំ​​ហើយ​ដែល​អ្នក​ទាំងពីរ​មាន​ទំនាក់​ទំនង​ស្នេហា​ដោយ​បើក​ចំហ ជា​មួយ​គ្នា​នោះ​កញ្ញា កុល ដាវី និង លោក សុខ រក្សា បាន​បោះ​ទុន​រក​ស៊ី​រួម​គ្នា មិន​ខុស​ពី​ប្ដី​ប្រពន្ធ​ស្រប​ច្បាប់​ឡើយ ក្នុង​នោះ​មាន​ការ​បើក​ហាង​ផឹក​ស៊ី ហាង​លក់​សម្លៀក​បំពាក់ និង ក្រុម​​តន្ត្រី​ជា​ដើម។ កុល ដាវី ថ្លែង​ថា មុខ​របរ​ទាំង​៣ ​បាន​រៀប​​រាប់​ខាង​លើ បាន​បោះបង់​ចោល​១ហើយ គឺ​មុខ​ជំនួញ​បើក​ហាង​ផឹក​ស៊ី ដោយសារតែ​ហត់​ខ្លាំង​ពេក មិន​មាន​​​អ្នក​ជំនួស​ដៃជើង។

នាង​ថា ដោយសារតែ​​មមាញឹក​​ខ្លាំង​ពេក​អ្នក​ទាំង​ពីរ​ស្ទើរ​មិន​មាន​ពេល​ជួប​មុខ​គ្នា​នោះ​ទេ ក្នុង​នោះ​ក្រុម​តន្ត្រី ដែល​​មាន​រាល់​ថ្ងៃ​លោក សុខ រក្សា​ ជា​អ្នក​មើល​ការ​​ខុស​ត្រូវ ចំណែក​រូប​នាង រវល់​មើល​ការ​ខុស​ត្រូវ​ហាង​លក់​សម្លៀក​បំពាក់ និង​ឆ្លៀត​ទៅ​ច្រៀង​ម្ដង​ៗ តាម​ការ​កុម្ម៉ង់​ពី​ម្ចាស់​កម្មវិធី។

ទោះ​បី​ជា​​មាន​ស្ទើរ​មិន​មាន​ពេល​ជួប​គ្នា​បែប​នេះ​ក្ដី កុល ដាវី​ ​បាន​​​លួច​សរសើរ​អនាគត​ស្វាមី​របស់​នាង ដោយ​​ទទួល​ស្គាល់​ថា លោក សុខ រក្សា ជា​មនុស្ស​​ពូកែ​​​ថ្នាក់ថ្នម​ចិត្ត ចូល​ចិត្ត​ធ្វើ​រឿង​រ៉ូមែនទិក ដើម្បី​ឲ្យ​ស្នេហា​បន្ត​ភាព​ល្អូកល្អិន។

កុលដាវី បង្ហើប​ឲ្យ​ដឹង​ថា ជា​មួយ​​ការ​ខិតខំ​រក​ស៊ី​រួម​គ្នា ពួក​គេ​បាន​សម្រេច​លទ្ធផល​ជា​ដុំ​កំភួន​ខ្លះៗ​ហើយ ក្នុង​នោះ​អ្នក​ទាំង​ពីរ​បាន​​ទិញ​ផ្ទះ​២កន្លែង​ហើយ ១កន្លែង​នៅ បុរី​ជីបម៉ុង​លែន និង ១​កន្លែង​ទៀត​នៅ បុរី​ភព​ថ្មី ប៉ុន្តែ​តារា​ស្រី​រូប​នេះ មិន​បាន​ប្រាប់​ពី​តម្លៃ​ដែល​បាន​ទិញ​ឡើយ។

កុលដាវី ថ្លែង​ទៀត​ថា ត្រូវ​តែ​ខំប្រឹង​ទាន់​នៅ​មាន​ទីផ្សារ ​​ក្រែង​អនាគត​បាន​ប្រសើរ។ ចំពោះ​ការ​ទិញ​ផ្ទះ និង​ការ​​​រក​ស៊ី​ចូល​ហ៊ុន​គ្នា ខណៈ​​ពួក​គេ​មិន​ទាន់​រៀប​ការ​នេះ នាង​​ហាក់​មិន​ខ្វល់​ទៅ​ថ្ងៃ​ក្រោយ​មាន​បញ្ហា​ជា​មួយ​​ពិបាក​ចែក​ទ្រព្យ​ឡើយ។ នាង​និយាយ​ដោយ​ខ្លី​ថា ​​​ម្នាក់ៗ​សុទ្ធតែ​ជា​មនុស្ស​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដូច​នេះ​មិន​បារម្ភ លើ​រឿង​ទាំង​អស់​នោះ​​ឡើយ៕

រូបភាព៖ ហ្វេសប៊ុក កុល ដាវី

អត្ថបទៈ ស៊ុនហួត

មតិយោបល់